ទឹកចិត្ត​ប្រពៃ​ណាស់! គ្រូជម្រើស​ជាតិ​ អេស្ប៉ាញ ស្នើ​សហព័ន្ធ​ឲ្យ​កាត់​ ២៥% នៃ​ប្រាក់​​ខែ​​ខ្លួន​

  • 2020-04-23 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Luis Enrique ជាគ្រូ​បង្វឹក​ជម្រើស​ជាតិ​ អេស្ប៉ាញ បាន​ស្នើ​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ ឲ្យ​កាត់​ប្រាក់​ខែ​ខ្លួន ២៥% (គិតជាសាច់ប្រាក់ប្រមាណជា ៣៥០០០ ដុល្លារ​អាមេរិក) ក្នុងការ​រួម​ចំណែក​ជួយ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុសកូវីដ ១៩ ដែល​បាន​វាយលុក​ប្រទេស​តំបន់​អឺរ៉ុប​មួយនេះ យ៉ាងដំណំ។

Luis Enrique រូបថត៖ GettyImage
អតីត​គ្រូ​បង្វឹក​ក្លឹប Barcelona រូប​នេះ បាននិយាយថា "វា​គឺ​ជា​រឿង​ដែល​ត្រូ​វធ្វើ។ សុខភាព គឺ​ចម្បង​ជាងការ​លេង​បាល់។ អ្នកទាំងអស់គ្នាចាំបាច់ត្រូវ​ថែទាំ និងការពារ​ខ្លួនឲ្យបានខ្ជាប់​ខ្ជួន។"

គ្រូ​បង្វឹក​វ័យ ៤៩ ឆ្នាំរូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា ទទួល​បាន​ប្រាក់​ឈ្នួលពលកម្ម​ប្រមាណជា ១,៥ លាន​អឹរ៉ូ​ក្នុង​កិច្ចព្រមព្រៀង​ចុះ​កុងត្រា ដឹកនាំជម្រើសជាតិ​ អេស្ប៉ាញ​៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ en.as. ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;