UEFA ឲ្យលេង Play-off ​បើ Premier League នៅ​តែ​​រក​ថ្ងៃវិលវិញ​​មិនឃើញ​

  • 2020-04-24 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ថ្ងៃព្រហស្បតិម្សិលមិញ UEFA មាន​កិច្ចប្រជុំ​មួយ​អំពី អនាគត​របស់បណ្ដា​លីគ ដែល​ជាប់​គាំង​មិន​អាច​បញ្ចប់​រដូវកាល​បាន។

ពាន Premier League រូបថត៖ /PA
យ៉ាងណា​ក្រោយ​បញ្ចប់​ការ​ប្រជុំ គេ​អាច​រក​បាន​ចម្លើយ​ខ្លះៗ​ដោយ សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​ បាន​កំណត់​ឲ្យ​សម្រាប់ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ ប្រកួត​បញ្ចប់​រដូវកាល​ មុន​ចុង​ខែ​មិថុនា​។

បើ​មិន​ណាមិន​អាច​ចាប់ផ្តើមតាម​កាល​កំណត់ (ខែមិថុនា)​ Premier League អាច​យក​ប្រព័ន្ធ Play-off មក​ប្រើ ដើម្បី​ស្វែង​រក​ក្រុម​បាន​កៅអី​លេង​ Champions League / Europa League និង​ក្រុម​ធ្លាក់​ទៅ​លីគ​លំដាប់​ទីពីរ​។

រំឮក​ផង​ដែរ​ថា ចក្រភព​អង់គ្លេស នៅ​មិន​ទាន់​ធូរ​ស្បើយពី​ការ​ឆ្លង​វីរុស​នៅ​ឡើយទេ ដែល​ធ្វើ​ឲ្យសកម្មភាព​កីឡា ផ្សេងៗ​ត្រូវ​ផ្អាក​ទាំង​ស្រុង ចំណែក​ការ​ប្រកួតបាល់ទាត់ នៅ​រក​ថ្ងៃច្បាស់​លាស់ ​ដើម្បី​វិលវិញ​មិន​ទាន់ឃើញនៅឡើយ ស្រប​ពេល​ដែល លីគ​កំពូល​ប្រទេស​ដទៃតួយ៉ាងដូច La Liga / Bundesliga​ ​បាន​ត្រៀម​ប្រកួត​វិញ ដោយ​បិទ​ទ្វារ​គ្មាន​អ្នក​គាំទ្រ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Give Me Sport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;