តុលាការយោធាបើកសវនាការ កាត់ទោសក្រុមបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់នៅថ្ងៃ២៨មេសា

  • 2020-04-24 06:03:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សំណុំរឿងបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង នឹងត្រូវតុលាការយោធាយកមកបើកសវនាការជំនុំជម្រះនៅថ្ងៃព្រឹកទី២៨ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹងរបស់តុលាការយោធា បានអោយដឹងថា ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការយោធា នឹងបើកសវនការជំនុំជម្រះក្តីជាសាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌលេខ ០០៨ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដែលមានជនជាប់ចោទ: ១. ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា។ ២. ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបបយោធា។

តុលាការយោធាបានបញ្ជាក់ថា ជនជាប់ចោទទាំងពីរ ជាប់ចោទពីបទបង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ និងគ្មានការអនុញ្ញាតពីអាជ្ញាធរស្របច្បាប់ ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌ។

មាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌៈ បទបង្កើតដោយខុសច្បាប់នូវកម្លាំងប្រដាប់អាវុធៈ អំពើបង្កើតកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ ឬគ្មានការអនុញ្ញាតពីអាជ្ញាធរស្របច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ សោភា

អត្ថបទថ្មី
;