ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​បើកកិច្ចប្រជុំ​អំពី​ធម្មនុញ្ញភាព​ «ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតនៅក្នុង​ភាព​អាសន្ន»

  • 2020-04-25 03:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួននៅថ្ងៃទី២៧ ខែមេសាឆ្នាំ២០២០ វេលាម៉ោង ៩ព្រឹក នៅសាលប្រជុំអគារសវិមានរដ្ឋចំការមន ក្រោមអធិបតីភាពលោក អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យ និងសម្រេចលើសំណើ​របស់​សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែល​ស្នើសុំ​ពិនិត្យ​ធម្មនុញ្ញ​ភាព​ច្បាប់ស្ដីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតនៅក្នុង​ភាពអាសន្ន។

ការកំណត់ថ្ងៃប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញគឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចូលឆ្លើយបំភ្លឺនៅក្រុមប្រឹក្សាធម្មនុញ្ញនាព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០។

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅទីស្នាក់ការក្រុមប្រឹក្សាធម្មនុញ្ញ (អគារសរ វិមានរដ្ឋចំការមន) លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកបំភ្លឺលើអត្ថបទច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

ការឆ្លើយបំភ្លឺនេះ ធ្វើឡើងចំពោះមុខ លោក អ៊ុត ឈន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និង ជាសមាជិករាយការណ៍ ដោយមានវត្តមាន សម្តេច លោកជាសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញចូលរួម។

ការអញ្ជើញញ លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកបំភ្លឺនេះ គឺធ្វើឡើងស្របតាមមាត្រា ២១ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;