មក​ដឹង​ថ្ងៃ​ដែល Bundesliga និង​ Serie A អនុញ្ញាតិ​ឲ្យកីឡាករ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជា​ថ្មី​

  • 2020-04-27 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លីគ​កំពូល​ ២ ប្រទេសមាន​ដូចជា Bundesliga និង​ Serie A ​បាន​ត្រៀម​ប្រកួត​វិញ ដោយ​បិទ​ទ្វារ​គ្មាន​អ្នក​គាំទ្រ។

Ronaldo កាលពី​ហ្វឹកហាត់​ពេលកន្លងមក /រូបតំណាង
សម្រាប់​លីគ​កំពូលអ៊ីតាលី Serie A អនុញ្ញាតិ​ឲ្យ​ហ្វឹកហាត់​រៀង​ខ្លួនៗ ចាប់ផ្តើម​ពី​ថ្ងៃ​ទី ៤ និងចូលហ្វឹកហាត់ជាក្រុម​ចាប់ពីថ្ងៃទី ១៣ ខែ​ឧសភា​ ឆ្នាំ ២០២០។

សម្រាប់​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​ជា​ថ្មី​នៅ Seria A គឺចាប់ពីថ្ងៃទី ២៧ ខែឧសភាដល់ថ្ងៃទី ២ ខែមិថុនា តែ​នៅ​តែ​មិន​ទាន់​បើក​ឲ្យ​មាន​អ្នក​ចូល​មើល​នោះទេ ត្រូវ​លេង​ដោយ​បិទទ្វារ​។

​នៅ​លីគ​កំពូលអាល្លឺម៉ង់ Bundesliga ក៏​បាន​ដំណឹង​ថា អនុញ្ញាតិ​ឲ្យកីឡាករគ្រប់ក្រុម​ចូល​​ហ្វឹកហាត់វិញ​ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ៩ ខែ​ឧសភា។ វិធានការនៅអាល្លឺម៉ង់ គឺសម្រាប់​ការ​​ប្រកួត​ដែល​នៅសល់ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​មនុស្ស​ចូល​ក្នុង​កីឡដ្ឋានត្រឹម​តែ ២៤០​ នាក់​​ប៉ុណ្ណោះមាន​ដូចជា កីឡាករ គ្រូ មន្ត្រី​អាជ្ញាកណ្ដាល បុគ្គលិក​ពេទ្យ និង​ក្រុម​ការងារ​ថត ហើយ​ក៏ត្រូវ ​អនុវត្តវិធានការការពារ ឬ​តាម​ដាន​សុខភាព​កីឡាករ​និង​បុគ្គលិក​ក្លឹប​និមួយៗ​ផង​ដែរ។

ចំណែកនៅ La Liga និង Premire League នៅ​មិន​ទាន់​ដឹង​នៅថ្ងៃវិលវិញនៅ​ឡើយទេ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;