ក្រុមប្រឹក្សាធម្មនុញ្ញ៖ ច្បាប់​ស្តីពីការគ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិតក្នុងភាព​អាសន្ន គឺ​ស្របនឹង​រដ្ឋធម្មនុញ្ញ

  • 2020-04-27 06:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​សម្រេច​អនុម័ត​ជាឯកច្ឆនថា ច្បាប់​ស្តីពីការ​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិតក្នុងភាព​អាសន្ន គឺ​ស្របនឹងរដ្ឋធម្មនុញ្ញ។ ការ​សម្រេច​នេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំ​ពេញអង្គ ក្រោមអធិបតីភាព​លោក អ៊ីម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០២០។

កិច្ច​ប្រជុំនេះ ធ្វើឡើង​បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចូលឆ្លើយបំភ្លឺនៅក្រុមប្រឹក្សាធម្មនុញ្ញកាលពីព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០។

សូមជម្រាប​ថា ច្បាប់នេះ ត្រូវបាន​រដ្ឋសភា​អនុម័តកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ​២០២០ និងត្រូវបាន​ព្រឹទ្ធសភា​អនុម័ត កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០២០៕

ចុចអាន​បន្ថែមលោក កើត រិទ្ធ បំភ្លឺជូន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លើ​ច្បាប់​ស្តីពីការ «គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិតក្នុងភាព​អាសន្ន»

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទថ្មី
;