វីរបុរស​Liverpool ធ្លាប់​​លើកពាន Champions League បាន​ស្លាប់​នៅ​វ័យ ៦១ ឆ្នាំ​​

  • 2020-04-28 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Michael Robinson បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​នេះ​ក្នុង​វ័យ ៦១ ឆ្នាំ បន្ទាប់​ពី​លោក​មិនអាច​ទ្រាំទ្រ​នឹង​ជំងឺមហារីក បាន​ត​ទៅ​ទៀត។

លោក Michael Robinson ក្នុងកម្មវិធី World Football Summit នៅក្រុង Madrid កាលខែសីហា២០១៩
អតីត​កីឡាករ​ឆ្នើម​របស់​ក្លឹប​ហង្ស​ក្រហម Liverpool ធ្លាប់​សាង​ស្នាដៃ​ជូន​ក្លឹប​មួយ​នេះ​ជាច្រើន​ដែល​ក្នុង​នោះ​គឺ ការ​ឈ្នះពាន European Cup ឆ្នាំ ១៩៨៤ នៅទីក្រុង Rome ប្រទេស​អ៊ីតាលី (បច្ចុប្បន្ន​ប្តូរជាពាន UEFA Champions League) ​។

បុរស​សញ្ជាតិ​អៀឡង់​ខាង​ជើង​រូប​នេះ ធ្លាប់​បានបង្ហាញខ្លួនឲ្យហង្សក្រហមបាន ៤០ ដង​​ឆ្នាំ ១៩៨៤-១៩៨៥ រក​គ្រាប់បាន ៩ គ្រាប់​និង​ assist បាន ២ ដង។ ចំណែក​ឯ​បង្ហាញខ្លួន​ជាមួយ​ក្រុមជម្រើសជាតិ ចន្លោះ​ឆ្នាំ ១៩៨០-១៩៨៦ បាន ២៤ ដង​រកគ្រាប់​បាន ៤ គ្រាប់​ផង​ដែរ៕

Bruce Grobbelaar (ស្ដាំ) និង Robinson (ឆ្វេង) លើកពាន European Cup
រក​គ្រាប់បាន ៩ គ្រាប់​និង​ assist បាន ២ ដងឲ្យ Liverpool
ពេលលេង​ឲ្យ​ក្រុមជម្រើសជាតិ ចន្លោះ​ឆ្នាំ ១៩៨០-១៩៨៦ បាន ២៤ ដង​រកគ្រាប់​បាន ៤ គ្រាប់​

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;