La Liga នឹងបើក​ឲ្យ​មាន​ការ​ប្រកួត​នៅ​ថ្ងៃទី ៦ ខែ​មិថុនា​ខាងមុខនេះ​

  • 2020-04-29 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្របខណ្ឌ​កំពូលអេស្ប៉ាញ នឹង​អនុញ្ញាតឲ្យ​កីឡាករ​អាច​ហ្វឹកហាត់​រៀងៗខ្លួន​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃទី ៤ ខែ​ឧសភា និង​ចូល​មកហ្វឹកហាត់ជាក្រុម​តូចៗនៅថ្ងៃទី ១៨ ខែ​ដដែល ខណៈដែលការហ្វឹកហាត់​ជុុំគ្នា​នៅថ្ងៃទី ១ ខែមិថុនា រីឯ​ការប្រកួត​លីគ​ដែល​នៅសល់ដោយបិទទ្វារ​គ្មាន​អ្នក​គាំទ្រ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ៦ ខែ​មិថុនា ២០២០ ខាងមុខនេះ​។

រូបតំណាង
លោក Pedro Sanchez ជា​នាយករដ្ឋ​ម​ន្ត្រីអេស្ប៉ាញ បាន​លើកឡើង​ថា ក្នុង​កិច្ចប្រជុុំមួយកាលពី​រសៀល​ថ្ងៃទី ២៨ ម្សិលមិញ​ថា កម្រិត​នៃ​ការ​ហាមឃាត់ធ្វើ​ដំណើរគោចរ អាច​នឹង​ត្រូវ​ការ​បន្ធូរ​បន្ថយ​នៅក្នុង​តំបន់​ដែល​មាន​ចំនួន​ឆ្លង​ថ្មីថយចុុះ ក៏​ដូចជា​ចំនួន​អ្នកស្លាប់​ថយ​ចុះ។ ដូច​នេះ សកម្មភាព​កីឡានានា អាច​នឹង​ត្រឡប់​មក​ប្រក្រតី​វិញបាន នាពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខនេះ។

គិតត្រឹម​ថ្ងៃទី ២៩ ខែ​មេសា ២០២០ អេស្ប៉ាញ​នៅ​តែ​ប្រទេស​ទី ២ ដែល​មាន​ចំនួនអ្នក​ឆ្លង​វីរុស​ច្រើន​បំផុុត​បន្ទាប់​ពី សហរដ្ឋ​អាេមរិក តែ​ក៏​ហាក់​ដូច​ជា​ធូរស្រាល​ដោយ​សារ​ ករណី​ឆ្លង​ថ្មី​ហាក់​ថយ​ចុះ។ អ្នកឆ្លងនៅអេស្ប៉ាញ ៣២ ១២៨ អ្នកស្លាប់ ២៣ ៨២២ និង​អ្នក​បាន​ជាសះស្បើយឡើ​ងដល់ ១២៣ ៩០៤ នាក់៕

លោក Pedro Sanchez

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Football Italia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;