អតីតគ្រូ Spurs៖ "ខ្ញុំចង់ឈ្នះពានជាមួយក្រុមមាន់ខ្នាយមាស មុននឹងស្លាប់"
- 2020-04-30 04:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតគ្រូ Spurs៖ "ខ្ញុំចង់ឈ្នះពានជាមួយក្រុមមាន់ខ្នាយមាស មុននឹងស្លាប់"
ចន្លោះមិនឃើញ
លោក Pochettino បាននិយាយនៅក្នុងវីដេអូ Live មួយដោយបង្ហើបថា លោកសង្ឃឹមថា ទៅថ្ងៃមុខអាចមានឱកាសដឹកនាំក្រុម Spurs បានម្ដងទៀតដើម្បីសម្រេចគោលដៅលើកពានរង្វាន់ជាមួយក្លឹបមួយនេះ មុននឹងលោកស្លាប់។
លោកធ្លាប់បានចំណាយពេលជាង ៥ ឆ្នាំជាមួយក្រុមរហស្សនាម មាន់ខ្នាយមាស បានសាងស្នាដៃដ៏លេចធ្លោជាមួយនឹងរបៀបដឹកនាំក្រុមប្លែកពីគេ បើទោះជាមិនចំណាយលុយច្រើនដូចក្លឹបផ្សេងៗ តែនៅមានឱកាសប្រជែងពាននានា ជាមួយកីឡាករវ័យក្មេងមានទេពកោសល្យ អាចជួយក្រុមមានឱកាសលេងពានទ្វីបអឺរ៉ុប និងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ២០១៩។
តែលោកនៅមិនទាន់ជួយ Spurs ឈ្នះពានអ្វីមួយឡើយ ហើយត្រូវបានម្ចាស់ក្លឹបបញ្ឈប់ពីតួនាទី ក្រោយដឹកនាំក្រុមឈរនៅចំណាត់ថ្នាក់ពាក់កណ្ដាលតារាង ២០១៩-២០២០ ដោយយកលោក Jose Mourinho ទៅជំនួសវិញ។
អ្នកចាត់ការវ័យ ៣៨ ឆ្នាំរូបនេះបច្ចុប្បន្នទំនេរពីការងារបាល់ទាត់ហើយកំពុងត្រូវ Newcastle កំពុងទាក់ទង ដើម្បីឲ្យក្លាយជាអ្នកចាត់ការមានប្រាក់ឈ្នួលខ្ពស់មួយរូបផងដែរ៕