នាយករដ្ឋមន្រ្តីរុស្ស៊ី ផ្ទុកជំងឺកូវីដ១៩ ហើយស្នើសុំឱ្យលោកពូទីន តែងតាំងនាយករដ្ឋមន្រ្តីស្តីទី
- 2020-05-01 01:42:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្តីរុស្ស៊ី ផ្ទុកជំងឺកូវីដ១៩ ហើយស្នើសុំឱ្យលោកពូទីន តែងតាំងនាយករដ្ឋមន្រ្តីស្តីទី
ចន្លោះមិនឃើញ
នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin បានប្រកាសនៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០នេះថា លោកមានវិជ្ជមានកូវីដ១៩ ហើយលោកនឹងនៅដាច់ដោយឡែកពីគេ។ ជាមួយគ្នានេះ លោកក៏ស្នើសុំឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន តាមរយៈវីដេអូខល តែងតាំងនាយករដ្ឋមន្រ្តីស្តីទីផងដែរ។
លោក Mishustin ដែលជាអ្នកដឹកនាំគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅរុស្ស៊ី បានប្រាប់លោកពូទីនយ៉ាងដូច្នេះថា៖ «ខ្ញុំបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩។ ខ្ញុំនឹងនៅដាច់ដោយឡែក និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ។ នេះគឺចាំបាច់ណាស់ ដើម្បីការពារសហសេវិករបស់ខ្ញុំ»។
សូមបញ្ជាក់ថា លោក ពូទីន បានសម្រេចតែងតាំងឧបនាយករដ្ឋមន្រ្តីទីមួយ គឺលោក Andrei Belousov ជានាយករដ្ឋមន្រ្តីស្តីទី។
គិតមកត្រឹមព្រឹកថ្ងៃទី១ឧសភានេះ រុស្ស៊ី បានរកឃើញករណីឆ្លងកូវីដ១៩ ដល់ចំនួន ១០៦ ៤៩៨នាក់ ក្នុងនោះស្លាប់ ១០៧៣នាក់ និងអ្នកជាសះស្បើយ ១១ ៦១៩នាក់៕