ក្លឹប​​ទាំង២០ នៅ​ Serie A ចិត្ត​ដូច​​​គ្នា​​បោះ​​ឆ្នោត​​ឲ្យ​​​ប្រកួត​​​បញ្ចប់​​រដូវកាល​​រក​ជើង​ឯក​​

  • 2020-05-04 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​​ទាំង២០ ក្នុង​ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី Serie A បាន​ព្រមព្រៀង​គ្នា​ឲ្យ​​ប្រកួត​​បញ្ចប់​រដូវកាល​ដែល​នៅ​សល់​តែ ដើម្បី​ស្វែង​រក​ឲ្យ​ឃើញ​នូវ​ ក្រុម​គ្រង​ជើងឯក​រដូវកាល ២០១៩-២០២០។

កាលពី​ Inter ប៉ះ​នឹង Juventus ក្នុុង​ពាន​លីគ /រូបថត៖B/R
យោង​តាម​ប្រភព​ជិតស្និទ្ធ​មក​ពីអ៊ីតាលី Football-Italia កាល​ពី​ថ្ងៃ​សៅរ៍-អាទិត្យ​សប្ដាហ៍​មុន បាន​ឲ្យ​ដឹង​ថា ក្លឹប Sassuolo ប្រកាស​ផ្លូវការ​ដំបូង​គេ បើក​ឲ្យ​មាន​ការ​ចូលហ្វឹកហាត់​វិញ​(ហាត់​រៀង​ខ្លួន និង​ជា​ក្រុម​តូចៗ​នៅ​ដាច់ៗគ្នា) ចាប់​ពី​ថ្ងៃទី **៥ ​ដើមខែឧសភានេះ​​។**

ចំណែក​ឯ​ក្លឹប ROMA និង SPAL ក៏​បាន​ការ​ប្រកាស​​​អី​ចឹង​ដូច​គ្នាដែរ​​។

សម្រាប់​លីគ​កំពូលអ៊ីតាលី Serie A អនុញ្ញាតិ​ឲ្យកីឡាករ​​​ហ្វឹកហាត់​រៀង​ខ្លួនៗចាប់ផ្តើម​ពី​ថ្ងៃ​ទី ៤ ខែ​ឧសភា និងចូលហ្វឹកហាត់ជាក្រុមជុុំ​គ្នា ​ចាប់ពីថ្ងៃទី ១៣ ខែ​ឧសភា​ ឆ្នាំ ២០២០ តទៅ​។

សម្រាប់​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​ជា​ថ្មី​នៅ Serie A គឺចាប់ពីថ្ងៃទី ២៧ ខែឧសភាដល់ថ្ងៃទី ២ ខែមិថុនាឆ្នាំ ២០២០ តែ​នៅ​តែ​មិន​ទាន់​បើក​ឲ្យ​មាន​អ្នក​ចូល​មើល​នោះទេ ត្រូវ​លេង​ដោយ​បិទទ្វារ​។

ក្លឹប Napoli , Parma, Inter, Juventus និង​ក្លឹប​ដទៃត្រូវ​បាន​គេ​បង្ហើប​ សង្ឃឹម​ថាអាច​នឹង​ប្រកាស​ឲ្យ​កីឡាករ​មក​ហ្វឹកហាត់​វិញ​បាន នៅ​សប្ដាហ៍​នេះ​ផង​ដែរ។

បើ​ទោះ​ជា​បើក​ឲ្យ​មាន​ការ​ចូលហ្វឹកហាត់​វិញ​ តែត្រូវ​គោរពគោលការណ៍ ដោយ​​អនុវត្ត​នូវ​វិធានការ​នៃការការពារ​មួយ​ចំនួន​ផង​ដែរដូចជា វាស់​កម្តៅ លាង​ដៃ​ មុន​នឹង​ចូល​មកទីលាន​ ជាដើម៕

ចំណាត់ថ្នាក់ Serie A ត្រឹមសប្ដាហ៍ទី ២៦

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Football Italia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;