De Jong នឹង​ហោះ​ពី​ហូឡង់​ទៅ​បាសេឡូណា​ ដើម្បី​​មក​ហ្វឹកហាត់

  • 2020-05-04 02:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Frenkie De Jong ត្រូវ​បាន​សារព័ត៌មាន AS English បាន​បង្ហើប​ឲ្យ​ដឹង​ថា រូប​គេ​​កំពុង​តែ​ត្រឡប់មក​​ពី​ប្រទេសហូឡង់​ ទៅកាន់​​ទីក្រុង​បាសេឡូណា នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ បន្ទាប់​ពី​រូបគេគេច​ពីវីរុស​កូវីដ ១៩ ដែល​ផ្ទុះ​ខ្លាំង​នៅ​អេស្ប៉ាញ ហើយ​ទៅ​ស្នាក់​នៅ​ជាមួយ​មិត្តស្រី​​​នៅ​ស្រុក​កំណើត​​។

Frenkie De Jong
Frenkie De Jong ត្រឡប់​​មក​នេះ​គឺ ដើម្បី​មក​ចូល​ហ្វឹកហាត់ជា​ក្រុម​។ ចំណែក​ចំណូល​ថ្មី​របស់​ Barcelona កីឡាករ Martin Braithwaite (អតីត​កីឡាករ​ក្រុម​ Leganes) សញ្ជាតិ​ដាណឺម៉ាក ដែល​មិន​ទាន់​ទិញ​ផ្ទះ​នៅ​ឡើយ​នៅ​ បាសេឡូណា ក៏​បាន​ដំណឹង​ថា​នឹង ​ត្រឡប់​មក​វិញ​ផង​ដែរ។

ក្រប​ខ័ណ្ឌ​កំពូល La Liga ក៏​គ្រោ​ង​នឹង​ប្រកួត​បញ្ចប់​រដូវកាល​ដែល​នៅសល់​តែ​ប៉ុន្មាន​ប្រកួត​ទៀតប៉ុណ្ណោះ ដូច​ទៅ​នឹង​លីគ​កំពូល​ដទៃ​ផង​ដែរ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រចូល​ក្នុង​កីឡដ្ឋាន​ឡើយ អាច​មើល​តាម​ទូរទស្សន៍បាន។

Martin

បើ​ទោះ​ជា​បាន​បើក​ឲ្យ​ក្រុមទាំង​អស់ចូលមក​ទីលានហ្វឹកហាត់ ឲ្យ​កីឡាករ​មក​ហាត់ធម្មតា តែត្រូវ​រក្សាគម្លាតដោយ​ចែក​ជាក្រុម​តូចៗ នៅដាច់​គ្នាផងដែរ​។

វិធានការនៅ La Liga គឺធ្វើ​តាម​គោលការណ៍​គឺ​ត្រូវ​ធ្វើ​តេស្ដ​កីឡាករ​ជាប់​រហូត ទាំង​ចេញ​និង​ចូល​ក្នុង​ទីលាន៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;