យន្ត​ហោះ​ផ្ទាល់​ខ្លួន​ Ronaldo ​ព្យាយាម​ចុះ​ចត៣ ដង​តែ​មិន​បាន​សម្រេច​

  • 2020-05-04 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ផ្ទាល់​ខ្លួន​តម្លៃ​ជាង ៣០ លាន​ដុល្លារ​របស់​កីឡាករ​ឆ្នើម Cristiano Ronaldo ត្រូវ​បាន​សារព័ត៌មាន​អង់គ្លេស Dailymail និង The Sun បង្ហើប​ឲ្យ​ដឹង​ថាឥឡូវ​នេះ​កំពុង​នៅ​ជាប់លើ​កោះ​មួយ​នៅ​លើ​មហាសមុទ្រ​អាត្លង់ទីក ក្រោយ​ហោះ​ចេញ​ពី​​ក្រុង Madeira ប្រទេស​ព័រទុយហ្គាល់។

Gulfstream G650 តម្លៃ​ជាង ៣០ លាន​ដុល្លារ​កំពុង​សំកាំង​លើ​អាកាស
បើ​ទោះ​ជា​យន្តហោះ Gulfstream G650 នោះបាន​​ហោះ​មក​ដល់​ទីក្រុង​ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ​ព្យាយាម​ចុះ​ចត៣ ដង​តែ​មិន​បាន​សម្រេច ដោយហេតុ​ថា រដ្ឋាភិបាល​ប្រទេស​នេះ​មិន​អនុញ្ញាត​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នឹង​មាន​​យន្តហោះ​ផ្សេង​មួយ​ទៀតមកយកហោះ​ហោះសំដៅ​​ទៅ​ក្រុង​​តូរីន ប្រទេស​អ៊ីតាលី។ ម្យ៉ាង​ទៀតចំពោះ​មូលហេតុដែល​​យន្តហោះនោះ​​ ម្តេច​បាន​ទៅ​ចុះច​តនៅ​អេស្ប៉ាញទៅ​វិញ មិន​ហោះហើរ​ត្រង​់ទៅ​តូរីន​តែ​ម្ដង​ទៅ​ ប្រភព​មិន​បញ្ជាក់​ឡើយ។

ផ្នែក​ខាងក្នុង​នៃ​យន្តហោះ Gulfstream G650

បើ​តាម​គោលការណ៍​ទាំង Ronaldo និង​កីឡាករ​ផ្សេងៗ​ត្រូវ​នៅដាច់​ពី​គេឯង ១៤ ថ្ងៃ​សិន មុន​នឹង​អាច​មក​ប្រមូលផ្តុំហ្វឹកហាត់​បាន។ សម្រាប់​លីគ​ Serie A អនុញ្ញាតិ​ឲ្យកីឡាករ​​​ហ្វឹកហាត់​រៀង​ខ្លួនៗចាប់ផ្តើម​ពី​ថ្ងៃ​ទី ៤ ខែ​ឧសភានិងចូលហ្វឹកហាត់ជាក្រុមជុុំ​គ្នា ​ចាប់ពីថ្ងៃទី ១៣ ខែ​ឧសភា​ ឆ្នាំ ២០២០ តទៅ​។

សម្រាប់​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​ជា​ថ្មី​នៅ Serie A គឺចាប់ពីថ្ងៃទី ២៧ ខែឧសភាដល់ថ្ងៃទី ២ ខែមិថុនាឆ្នាំ ២០២០ តែ​នៅ​តែ​មិន​ទាន់​បើក​ឲ្យ​មាន​អ្នក​ចូល​មើល​នោះទេ ត្រូវ​លេង​ដោយ​បិទទ្វារ​៕

មុន​នេះ​មួយ​ថ្ងៃ ម្ចាស់​ពាន FIFA Ballod'r ៥ សម័យ​រូប​នេះ ក៏​បាន​ជូន​អំណោយ​ម្តាយ​​​ជា​រថយន្ត​ Mercedez ថ្មី​សន្លាង​​​ក្នុង​ទិវា Mother's day នៅ​ឯ​ស្រុក​កំណើត មុន​នឹង​ខ្លួន​គេ​ហោះ​មក​ទីក្រុងតូរីន​វិញ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ The Sun ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;