Liziqi ក្លាយ​ជា youtuber ចិន​ដំបូង​គេ​ដែល​មាន​អ្នក subscribe ១០​លាន​នាក់

  • 2020-05-04 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាល់​វីដេអូ​ទាំង​អស់​របស់​តារា Youtube ស្រី​ចិន Liziqi សុទ្ធតែ​ត្រូវ​បាន​ថត​យ៉ាង​ដិត​ដល់ ដោយ​មាន​វីដេអូខ្លះ​ត្រូវ​ចំណាយ​ពេល​ថត​ដល់​ទៅ​១​ឆ្នាំ។

មុន​នេះ គណនី Youtube របស់​តារា​បណ្ដាញសង្គម​ចិន​ស្រី Liziqi បាន​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​សរុប ១០លាន​នាក់។ តាម​នោះ​ដែរ ក្រោយ​ពេល​ចូល​រូម​បណ្ដាញ​សង្គម​ចែក​រំលែក​វីដេអូ​នេះ​ត្រឹម​តែ​៣​ឆ្នាំ Liziqi បាន​មាន​ចំនួន​អ្នក​ទស្សនា​យ៉ាង​ច្រើន​កុះករ ហើយ​ក៏​ជា​ youtuber ចិន​ទី​១​ដែល​ឈាន​ដល់​តួ​លេខ​នេះ​ផង​ដែរ។

យ៉ាងណាក្ដី អ្នក​គាំទ្រ របស់​ស្រី​ស្អាត​រូប​នេះបាន​វាយ​តម្លៃ​ថា សមិទ្ធផល​នេះ​ពិត​ជា​សមស្រប​ខ្លាំង​ណាស់ ដ្បិត​រាល់​វីដេអូ​ដែល​នាង​ថត​គឺ​សម្រិតសម្រាំង​ខ្លាំង​ណាស់ ទម្រាំ​តែ​បាន​មួយ។ ដោយ​មាន​វីដេអូខ្លះ​ត្រូវ​ចំណាយ​ពេល​ថត​​១​ឆ្នាំ ដ្បិត​ត្រូវ​ដាំ​បន្លែ​ពី​ឆ្នាំ​នេះ តែ​ឆ្នាំ​ក្រោយ​ទើប​ប្រមូលផល​បាន​យក​មក​ថត។ យ៉ាងណាក្ដី​ តួលេខ ១០​លាន​នេះ នៅ​តូច​ខ្លាំង​ណាស់​បើ​ធៀប​នឹង​ចំនួន​អ្នក​គាំទ្រ  ៥៣​លាន​នាក់​នៅ​លើ​បណ្ដាញ​សង្គម Weibo របស់​នាង៕

អានបន្ត៖ ​ បះ​សក់​ជាមួយ ទង្វើ​ដែល​អតីត​មិត្ត​ស្រីកំណត់ឲ្យ Kim Soo Hyun ដាច់​ខាត​ត្រូវ​ធ្វើ​ដាក់​នាង

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;