សមាជិកឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ ដែល​មាន​ឋានៈស្មើទេសរដ្ឋមន្រ្តី១រូប ត្រូវបញ្ចប់មុខតំណែង

  • 2020-05-04 10:46:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០២០នេះ សម្តេច​វិបុលសេនាភក្តី សាយ ឈុំ បាន​ត្រាស់​បង្គាប់​បញ្ចប់មុខតំណែង​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ពីសមាជិក​នៃឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ មានឋានៈស្មើ ទេសរដ្ឋមន្រ្តី។

គួរ​កត់សម្គាល់​ថា ការបញ្ចប់មុខតំណែង​នេះ ធ្វើឡើង​ក្រោយពេល​ក្រសួងបរិស្ថាន បាន​បញ្ចេញប្រតិកម្មលើ​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ដោយចោទថា លោកបាន​ចុះបំពេញ​បេសកកម្ម​នៅក្នុងតំបន់​ឧទ្យាន​ជាតិព្រះសីហនុ (រាម) កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ​២០២០ ដោយ​ប្រើប្រាស់​ពាក្យសម្តីប្រមាថ មូលបង្កាច់ លើ​អាជ្ញាធរមូលដ្ឋាន និង​មន្រ្តីមានសមត្ថកិច្ច ហើយ​មិនសាកសម​ជាដៃគូរាជរដ្ឋាភិបាល ក្នុងការចុះបំពេញ​បេសកកម្មនោះទេ៕

អត្ថបទថ្មី
;