មន្ទីរបញ្ចកោណ៖ ទាហាន​អាមេរិក បាន​សម្លាប់​ជនស៊ីវិល ជាង​១៣០នាក់ ឆ្នាំ​មុន

  • 2020-05-07 01:29:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជនស៊ីវិល​ប្រមាណ ១៣២នាក់ ​ត្រូវបាន​សម្លាប់ និងប្រហែល​៩១នាក់រង​របួស ​ក្នុង​អំឡុងប្រតិបត្តិការ​របស់​ទាហាន​អាមេរិក កាលពីឆ្នាំ​២០១៩។ នេះបើតាម​របាយការណ៍របស់​មន្ទីរបញ្ចកោណ​ដែលផ្ញើ​ទៅកាន់​សភាអាមេរិក កាលពីថ្ងៃទី៦ ខែ​ឧសភា ឆ្នាំ​២០២០។

ប្រតិបត្តិការ​យោធាអាមេរិក​នេះ ធ្វើឡើង​នៅប្រទេសអ៊ីរ៉ាក់ ស៊ីរី អាហ្គានីស្ថាន និង​សូម៉ាលី។ ជនរងគ្រោះ​ភាគច្រើន​បំផុតគឺស្ថិត​ក្នុងប្រទេស​អាហ្គានីស្ថាន ដែលមាន​មនុស្ស ១០៨នាក់ស្លាប់ និង​ ៧៥របួស។

យ៉ាងណាមិញ បើតាម​របាយការណ៍​របស់​អង្គការក្រៅរដ្ឋាភិបាល​អាមេរិក Airwars ដែល​បាន​តាមដាន​ជនស៊ីវិល​ដែលរងគ្រោះ​ដោយការ​វាយប្រហារ​តាមផ្លូវអាកាស​របស់ទ័ពអាមេរិក​នៅជុំវិញ​ពិភពលោក ប៉ាន់ស្មាន​ថា កាលពីឆ្នាំ​២០១៩ គ្រាន់តែនៅ​ស៊ីរី មាន​ជនស៊ីវិល​ស្លាប់ចន្លោះពី ៤៦៥ ដល់ ១១១៣នាក់​ទៅហើយ។ ការ​វាយប្រហារ​នេះ ក៏មានការចូលរួមពី​ទ័ព​ប្រទេស​សម្ព័ន្ធមិត្ត​ផងដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;