កម្ពុជា រកឃើញ​អម្បូរ​សត្វតុកែ ដែល​ពិភពលោក​គ្មានទាល់តែសោះ

  • 2020-05-07 02:53:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អ្នកស្រាវជ្រាវ និង​អភិរក្ស​របស់​អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​ធម្មជាតិ​នៅ​កម្ពុជា បាន​ស្រាវជ្រាវ​រកឃើញ សត្វល្មូន​មួយ​ប្រភេទ​ថ្មី គឺ​អម្បូរ​សត្វតុកែ ដែល​ពិភពលោក​គ្មាន​ទាល់តែ​សោះ គឺមានតែ​នៅក្នុងប្រទេសកម្ពុជា​ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយ​របស់ AKP នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២០។

វា​ត្រូវបានរកឃើញ​នៅក្នុងព្រៃឡង់ ខេត្ត​កំពង់ធំ ហើយត្រូវបាន​ដាក់ឈ្មោះ​ជាភាសាខ្មែរ​ថា «តុកែ​ជើង​កោង ភ្នំជី»។

លោក នាង ធី អ្នក​សម្រប​សម្រួល​របស់​អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​ធម្មជាតិ និងជា​អ្នកបាន​ចូលរួម​ស្រាវជ្រាវ​ដោយផ្ទាល់​ផងនោះ​បានឱ្យដឹង​នៅចុង​សប្តាហ៍​មុនថា ក្រុមការងារ​របស់​លោក​បានធ្វើការ​ស្រាវជ្រាវ​យ៉ាងយូរ នៅក្នុង​តំបន់​ព្រៃឡង់ ហើយជា​លទ្ធផល​ក៏បាន​ឃើញ​ល្មូន​មួយ​ប្រភេទ ជា​អម្បូរសត្វ​តុកែ ដ៏​ចម្លែកមួយ​ប្រភេទ នៅក្នុង​ព្រៃឡង់ ក្នុង​ខេត្តកំពង់ធំ តំបន់​ភ្នំជី ។

ក្រោយពី​ចុះ​ស្រាវជ្រាវ​អស់​រយៈពេល ០៥​ថ្ងៃ ពិសេស​នៅពេល​យប់ នៅ​តំបន់​ភ្នំជី ក្រុមការងារ​របស់លោក​បាន​ប្រទះ​ឃើញ​សត្វ​តុកែ មួយប្រភេទនេះ​ដែលអ្នកស្រុក​នៅទីនេះ​មិនដែល​បានឃើញពី​មុនមកឡើយ។ ឆ្លងតាម​ការ​តាមដាន និង​ស្រាវជ្រាវ​ឃើញថា សត្វតុកែ​នេះ​វាចេញ​រកស៊ី​សត្វល្អិត​តែពេលយប់ ទើបប្រជាពលរដ្ឋ​នៅតំបន់ភ្នំជីនោះ មិនដែលបាន​ឃើញ​វាឡើយ ។

ក្រោយពីធ្វើ​ផ្ទៀងផ្ទាត់​ជាមួយ​អម្បូរសត្វតុកែ នៅ​បណ្តា​ប្រទេសផ្សេងៗ នៅលើ​ពិភពលោក និង បានផ្ញើ​រូបសំណាក​ទៅធ្វើការ​បន្ថែម​នៅសហរដ្ឋអាមេរិក ឃើញថា មិនមាន​សត្វ​តុកែ នៅប្រទេស​ណាមួយ​ដូចប្រភេទសត្វ​តុកែ នេះឡើយ ទើបក្រុម​អ្នកស្រាវជ្រាវ​ពិភពលោក ដាក់ឈ្មោះថា «តុកែ​ជើង​កោង ភ្នំជី»៕

ប្រភព៖ AKP

អត្ថបទថ្មី
;