ផ្លូវការ៖ Barcelona នារី​​លេង​មិន​ចាញ់​សោះ​លើក​​ពាន ស្វ័យ​​ប្រវត្តិ

  • 2020-05-07 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Barcelona ​ផ្នែក​នារី​​បាន​គ្រងជើង​ឯក​លីគ​កំពូលក្របខ័ណ្ឌ Primera Division នារីដោយស្វ័យ​​ប្រវត្តិនៅ​រដូវកាល ២០១៩-២០២០ ដោយសារ​តែ​វីរុស​កូវីដ១៩ មិន​អាច​បន្ត​ការ​ប្រកួត​ឲ្យ​ចប់​ចុង​ដើម ដូច​សព្វ​មួយ​ដង។ យោង​តាម​សារព័ត៌មាន​ជិតស្និទ្ធពី​អេស្ប៉ាញ បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ធ្វើបែប​នេះ​ដោយ​មាន​ការ​សម្រេច​ពី​ សហព័ន្ធ​។

បន្ថែម​លើ​នេះ​ ក៏គ្មានក្រុម​ត្រូវ​កាត់​ចេញ​ (ធ្លាក់ទៅលីគ ២)​ ដូចជាក្រុមបាតតារាង​ Espanyol និង Valencia នៅ​អាច​បន្ត​ការ​ប្រកួត​លីគ​កំពូល​រដូវកាល​ក្រោយ​បាន។ រីកៅអីលេង UEFA Women’s Champions League នឹង​អាចបានទៅលើ Barcelona និង Atlético Madrid ដោយស្វ័យ​​ប្រវត្តិផងដែរ។

រូបថត Page: Viva Barca
ក្រុម Barcelona កំពុង​ឈរ​នៅ​កំពូល​តារាង មាន ៥៩ ពិន្ទុដាច់​៩ ពិន្ទុពីក្រុម​លេខ២ Atlético Madrid (៥០ ពិន្ទុ) ក្រោ​យឆ្លង​កាត់​ការ​ប្រកួត​ ២១ ប្រកួត។ ក្រុមខ្លាំង Barca មិន​ទាន់ចាញ់សោះ (ឈ្នះ ១៩ ស្មើ២ ចាញ់០)។

ប្រការ​នេះ ក៏​បាន​ធ្វើ​ឲ្យ​ Barcelona ​ផ្នែក​នារី​​ប្រជែង​ឈ្នះ​ក្រុម​ខ្លាំង ៣ សម័យ​មកពី​ក្រុង​ម៉ាឌ្រីត (Atlético Madrid) និង​ជា​ក្រុមការពារ​តំណែង​ជើងឯកឆ្នាំ​មុន​ផងដែរ។ ចំណែកឯ Barcelona ​ផ្នែក​នារី បាន​ឈ្នះ​ជើងឯកលីគនេះ គឺ​ជា​លើកទី ៥ គិតចាប់ពីឆ្នាំ ២០១៥ មក។

ក្រុម Atlético Madrid ផ្នែកនារី គ្រង​ជើងឯកលីគ ៣ សម័យឆ្នាំមុន

ជម្រាបជូនថា សម្រាប់​ផ្នែកបុរស​វិញ នៅ​មិន​ទាន់​សម្រេច​យ៉ាង​ណា​នោះទេ ដោយ​ថ្មីៗ​នេះ​ មាន​ការ​អនុញ្ញាត​ឲ្យ​កីឡាករ​ត្រឡប់​មក​ធ្វើ​តេស្ត ចូល​ហ្វឹក​ហាត់គ្រោង​នឹង​ប្រកួត​បញ្ចប់​រដូវកាល ដែល​នៅ​សល់នោះ៕

វីដេអូជំនួប​ចុងក្រោយ​បង្អស់នៅខែកុម្ភៈរវាង Barca ឈ្ន ៥-០ លើក្រុម Madrid CFF

តារាងចំណាត់ថ្នាក់ក្រុមនារី

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;