រោងចក្រផលិតកេសកាតុងមានតម្លៃជាង ១៤លានដុល្លារ នឹងបង្កើតឡើងនៅខេត្តកំពង់ចាម
- 2020-05-08 01:53:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងចក្រផលិតកេសកាតុងមានតម្លៃជាង ១៤លានដុល្លារ នឹងបង្កើតឡើងនៅខេត្តកំពង់ចាម
ចន្លោះមិនឃើញ
តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតកេសកាតុងរបស់ក្រុមហ៊ុន BOEUNG KET PACKAGING FACTORY CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៥នាក់។