ខំ​ហាត់​ម្នាក់​ឯង​ដល់​ បាក់​ឆ្អឹង​​​ជើង ស្រប​ពេល​ថ្ងៃចន្ទ​នេះ​ Madrid នឹង​បើក​ឲ្យ​ឈុត​ធំ​ហ្វឹក​ហាត់​វិញ

  • 2020-05-09 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្លឹប Real Madrid បាន​ប្រកាស​ផ្លូវការ​ថា ការ​ត្រឡប់​មក​ហ្វឹកហាត់​វិញ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ ​ទី ១១ ​ខែ​ឧសភា សប្ដាហ៍ក្រោយ​នេះហើយ។​

Luka Jovic
ដោយឡែក​កីឡាករ​ចំណូល​ថ្មី Luka Jovic ​ត្រូវ​បាន​គេ​រាយការណ៍​ កំពុង​តែមាន​របួស​ ដោយ​ជើង​ខាង​ស្ដាំរបស់​គេ បាន​បាក់​ឆ្អឹង​​ (អំឡុង​ពេល​ហ្វឹកហាត់​ម្នាក់​ឯង​នៅ​ផ្ទះ​)។ ដូចនេះ គេ​​មិន​អាច​ត្រឡប់​មក​ហ្វឹកហាត់តាម​កាល​កំណត់​បាន​ទេ។

​កាល​ពី​ថ្ងៃ​ពុធកន្លង​ទៅ ​កីឡាករ​ឈុត​ធំ​ក្លឹប​ Real Madrid ត្រូវ​បាន​កោះ​ហៅ​​មក​ធ្វើ​តេស្ត​ម្តង​ម្នាក់ៗ ដើម្បី​ត្រៀម​ខ្លួន​ចូល​ហ្វឹកហាត់​វិញ (រៀងខ្លួន និង​ជាក្រុមតូចៗ)។ ក្នុង​នោះ​រួម​មាន​ទាំង​ Jovic ម្នាក់​ផង​ដែរ។​ ​លទ្ធផល​តេស្ត​បង្ហាញ​ថា កីឡាករ​ឈុត​ធំ​ គ្មាន​ផ្ទុកវីរុស​នោះទេ។

ទីលាន​​ហ្វឹកហាត់ក្លឹប Real Madrid ដែល​ឈុត​ធំ​នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ថ្ងៃចន្ទ សប្ដាហ៍ក្រោយ​

​ការ​ត្រលប់​មក​លេង​វិញ​នេះ​ដែរ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​បិទទ្វា​ មិន​ឱ្យ​អ្នក​គាំទ្រ​ទស្សនា​នោះ​ទេ។

សម្រាប់​​ក្របខ័ណ្ឌ​លីគ​កំពូល La Liga ​នឹង​បើក​ការ​ប្រកួត​ប្រជែង​ឡើង​វិញ​នៅ​ថ្ងៃ​ទី ២០ ​ខែ​មិថុនា ​រហូត​ដល់​ថ្ងៃ​បិទ​បញ្ចប់​ទី ២៦ ខែ​កក្កដា សម្រាប់​រដូវកាល ២០១៩-២០២០ នេះ។ ​ ​បើ​យោង​តាម​ព័ត៌មាន​ពីលោក Javier Aguirre ​ជា​​អ្នកចាត់ការ​ទូទៅ​ក្លឹប Leganes ​កាល​ពី​ម្សិលមិញ​។

​លោក​បន្ថែម​ថា “យើង​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០​ខែ​ក្រោយ ​ហើយ​ប្រើ​ពេល​តែ​៥​សប្ដាហ៍​ប៉ុណ្ណោះ​ដើម្បី​បញ្ចប់​វា។ ​យើង​នឹង​លេង​ថ្ងៃ​សៅ អាទិត្យ ​និង​ពុធ ព្រហស្បត្តិ (១អាទិត្យ​លេង ៤ ដង​)។ La Liga ​ទើប​តែ​ប្រាប់​មក​ខ្ញុំ​រឿង​នេះ​ដែរ ​ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​ដែល​អាច​ឱ្យ​ក្រុម​លេង​វិញ​បាន ដើម្បី​បញ្ចប់​រដូវ​កាល​នេះ​ឱ្យ​ពេញលេញ”៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ theguardian ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;