ទិញគ្រឿងសម្អាង ប្រយ័ត្នគ្រោះថ្នាក់ពេលប្រើប្រាស់ បើមិនដឹងពីន័យរបស់និមិត្តសញ្ញានេះ!
- 2020-05-12 00:48:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញគ្រឿងសម្អាង ប្រយ័ត្នគ្រោះថ្នាក់ពេលប្រើប្រាស់ បើមិនដឹងពីន័យរបស់និមិត្តសញ្ញានេះ!
ចន្លោះមិនឃើញ
ជាទូទៅ យើងរមែងសង្កេតឃើញនិមិត្តសញ្ញាក្រឡចំហមួយនៅលើផលិតផលគ្រឿងសម្អាងភាគច្រើន ដែលបានបង្កប់នូវន័យពិសេសមួយ ដែលអ្នកប្រើប្រាស់គ្រប់រូបគួរយល់ដឹង។
និមិត្តសញ្ញានេះហៅថា PAO (Period-After-Opening) សំដៅទៅលើអាយុកាលប្រើប្រាស់បានដោយសុវត្ថិភាពនៃផលិតផលគ្រឿងសម្អាង បន្ទាប់ពីបើកគម្របជាលើកដំបូង។ នៅក្នុងរូបក្រឡ មានតួលេខ និងតួអក្សរ "M" នៅចំកណ្ដាល ដែលនេះគឺជាការតំណាងឲ្យចំនួនខែ ("M" អក្សរកាត់ពីពាក្យពេញថា "Month")។
សូមបញ្ជាក់ថា សម្រាប់គ្រឿងសម្អាងនៅក្នុងសហភាពអឺរ៉ុប ដែលមានអាយុកាលប្រើប្រាស់បានយ៉ាងហោចណាស់ចំនួន ៣០ខែ គឺមិនចាំបាច់ដាក់ថ្ងៃខែឆ្នាំផុតកំណត់ឡើយ។ យ៉ាងណាមិញ និមិត្តសញ្ញា PAO ត្រូវតែមាន ដើម្បីបញ្ចៀសនូវផលប៉ះពាល់ ដែលអាចកើតមានចំពោះអតិថិជន៕