ក្រុមហ៊ុន​សង់ព្រលាន​យន្តហោះ​សៀមរាប​ថ្មី បញ្ជាក់​ច្បាស់ៗ​ពីពេលវេលា​បញ្ចប់​ការ​សាងសង់

  • 2020-05-12 01:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Lu Wei ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិសៀមរាប​អង្គរថ្មី (AIAI) បាន​បញ្ជាក់ថា បច្ចុប្បន្ន​នេះក្រុមហ៊ុន បាននឹង​កំពុង​ចាប់ផ្តើម​ដំណើរការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី ចាប់តាំង​ពីថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២០​មកម្លេះ និង​គ្រោង​បញ្ចប់​ការសាងសង់​ឱ្យ​រួចរាល់​ជាស្ថាពរ​នៅថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០២៣ ដោយប្រើ​ពេលវេលា​ទាំងអស់​រយៈពេល ៣៦​ខែ។

ការលើកឡើង​ខាងលើនេះ ធ្វើឡើង​ក្នុងជំនួបរវាងលោក Lu Wei ជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២០។

លោក Lu Wei បន្តថា ចំពោះដំណើរការសាងសង់ក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។

ចំណែក​លោក ម៉ៅ ហាវណ្ណាល់ បានជម្រុញ និងឯកភាពឱ្យ ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) និងក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីធ្វើការសហការគ្នាជាប្រចាំ ដើម្បីត្រួតពិនិត្យការងារ បញ្ហាប្រឈម រកដំណោះស្រាយ និងឱ្យមានការរៀបចំប្រជុំជារៀងរាល់ថ្ងៃទី ២៥ ប្រចាំខែ ដើម្បី ពិនិត្យ លើ វឌ្ឍនភាពការងារបច្ចេកទេស និងការសាងសង់អាកាសយានដ្ឋាន៕

អត្ថបទ និងរូបថត៖ រដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល

អត្ថបទថ្មី
;