មិន​ទាន់​មាន​នរណា​ បំបែក​កំណត់ត្រា​ទាត់ Free-kick ចូល​ច្រើន​ជាង​ កីឡាករ​រូប​នេះ​ទេ​

  • 2020-05-12 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Juninho គឺ​ជា​កីឡាករ​​តែ​ម្នាក់​គត់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់ ​ដែល​អាច​រក​គ្រាប់​បាល់​បាន​​ច្រើន​ជាង​គេ​បំផុត ​ដោយ​ការ​ទាត់​ Free-kick ​ចូល​ចំនួន ៧៧ គ្រាប់​។

Juninho Pernambucano
កីឡាករ​ប្រេស៊ីល​រូប​​នេះ ​ចំណាយ​ពេល ៨ ​រដូវកាល​នៅ​ក្លឹប​បារាំង Lyon ​ចន្លោះ​ឆ្នាំ ២០០១ ដល់ ២០០៩ ជួយ​ឲ្យ​ក្លឹប​លើក​ពាន​លីគ​ Ligue 1 បាន ៧ ដង​ជាប់ៗ​គ្នា( ២០០២-២០០៩) ។

Juninho ចូល​លេង​សរុប​ក្នុង​មួយ​អាជីព​របស់​គេ​ ​(ទាំង​ជម្រើស​ជាតិ​និង​ក្លឹប)​ បាន​ចំនួន​ ៣៥០ ប្រកួត​ទម្លាយ​សំណាញ់​ទី​បាន ១០០ គ្រាប់។ ក្នុង​នោះ​បង្ហាញ​ខ្លួន​ជាមួយ​ Lyon ​បាន​ ២៤៨ ដង​ក្នុង​លីគ​ ស៊ុត​ចូល​បាន ៧៥ គ្រាប់។

បច្ចុប្បន្ន ​អតីត​ម្ចាស់​អាវ​លេខ ៨ របស់ Lyon ដ៏​ឆ្នើម​​បាន​ប្រកាស​ចូល​និវត្តន៍​ពី​បាល់​ទាត់​ហើយ​ ដោយ​កំពុង​តែ​កាន់​ការ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​នៅ​ក្លឹប​បារាំង​មួយ​នេះ​ ​តាំង​ពី​ពាក់កណ្ដាល​ឆ្នាំ ២០១៩ មក​ម្ល៉េះ​៕

ខាង​ក្រោម​នេះ​ជា​​ឈ្មោះ​កីឡាករ​ ១០ ​រូប​​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បំផុត ដោយ​ការ​ទាត់​ Free-kick ៖

  • Juninho : ៧៧ គ្រាប់
  • Pele : ៧០ គ្រាប់
  • Victor Legrottaglie : ៦៦ គ្រាប់​
  • Ronaldinho : ៦៦ គ្រាប់​
  • David Backem : ៦៥ គ្រាប់​
  • Diego Maradona : ៦៥ គ្រាប់​
  • Zico : ៦២ គ្រាប់
  • Ronal Koeman : ៥៩ គ្រាប់
  • Rogerio Ceni : ៥៩ គ្រាប់
  • Marcelinho : ៥៩ គ្រាប់

ទស្សនា​វីដេអូ​គ្រាប់​បាល់ដ៏​អស្ចារ្យ​​ទាំង ៧៧ គ្រាប់​ដូច​ខាងក្រោម៖​

Juninho ទាត់​ Free-kick ចូល Barcelona ជា​គ្រាប់ល្បីបំផុត១​ក្នងចំណោម​គ្រាប់​ទាំងអស់​៖

ប្រភព៖ Oh my goal

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;