Fan Bingbing បាត់​លុយ​រាប់​លាន​ដុល្លារ ព្រោះ​សូម្បី​តែ Live លក់​ឥវ៉ាន់​ក៏​ត្រូវ​រដ្ឋ​ហាម​ឃាត់

  • 2020-05-13 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ច្បាប់​ថ្មី​បំផុត កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing នឹង​ត្រូវ​បាត់​ចំណូល​ជា​ច្រើន​​ដោយ​សារ​ត្រូវ​គេរឹត​បន្តឹង​មិន​ឲ្យ live លក់​ទំនិញ​លើ​បណ្ដាញ​សង្គម​តទៀត។

បណ្ដាញ​ព័ត៌មាន 163 បាន​រាយការណ៍​ថា ក្រសួង​ផ្សព្វផ្សាយ​ និង​ទូរទស្សន៍​របស់​ប្រទេស​ចិន ទើប​តែ​ចេញ​ច្បាប់​ថ្មី ដែល​នឹង​ហាម​សិល្បករ សិល្បការិនី​ទាំង​អស់​ដែល​មាន​រឿង​អាស្រូវ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម មិន​ឲ្យ livestream លក់​ឥវ៉ាន់​លើ​គ្រប់​បណ្ដាញ​សង្គម​ទាំង​អស់។ ដីការ​ច្បាប់​ថ្មីនេះ​ត្រូវ​បាន​ផ្ញើជូនក្រុមហ៊ុន និង​ដាក់​ប្រើប្រាស់​ចាប់​ពី​ថ្ងៃ​ទី ៤ ខែឧសភា​កន្លង​ទៅ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កំពូល​តារា​សម្ដែង​ស្រី Fan Bingbing និង Li Xiaolu គឺ​ជា​សិល្បករ​២​រូប​ដែល​ស្ថិត​ក្នុង​ចំណោម​តារា​ដែល​ត្រូវ​ហាម​មិន​ឲ្យ live លក់​ឥវ៉ាន់​លើក​ទី​១។ ច្បាប់​នេះ​ចេញ​មក​គឺ​ដើម្បី​ចង់​ឲ្យ​ការ​លក់​ឥវ៉ាន់​អនឡាញ​ប្រកប​ដោយ​វិជ្ជាជីវៈ។

យោង​តាម​បណ្ដាញ​ព័ត៌មាន Sina ក្នុង​អំឡុង​ពេល​មេរោគ​កូវីដ​កើត​ឡើង ចំនួន​អ្នក​ទិញ​អនឡាញ​បាន​កើន​ឡើង ធ្វើ​ឲ្យ​តារា​ជា​ច្រើន​លក់​ឥវ៉ាន់​បាន​ភ្លូកទឹក​ ភ្លូក​ដី។ តម្លៃ​ឡាយ​លក់​ឥវ៉ាន់​របស់ Fan Bingbing សម្រាប់​មួយ​ម៉ោង​គឺ ៧០ ម៉ឺន​ដុល្លារ គឺ​ខ្ពស់​ជាង​តម្លៃ​ខ្លួន​ពេល​ថត​កុន​ឆ្ងាយណាស់។

ដូច​គ្នា​ដែរ Li Xiao Lu ក្នុង​រយៈ​ពេល​ឡាយ​លក់ ៤​ម៉ោង លក់​បាន​ផលិតផល​ចំនួន ៣១៤០០០ផលិតផល សរុប​ជា​សាច់​ប្រាក់​គឺ ៦,៦លាន​ដុល្លារ ដោយ​គ្រាន់​តែ​លុយ​បាន​ជា​កាដូ​គឺ​ឡើង​ដល់ ១៣០០០០ដុល្លារ។ បើ​កាត់​ថ្លៃ​ចាយ​វាយ​ផ្សេង​ៗ Li Xiao Lu រក​ចំណូល​បាន​ប្រមាណ ៣​លាន​ដុល្លារ។

បើ​ច្បាប់​នេះ​នៅ​តែ​បន្ត​អនុវត្ត​រហូត Fan Bingbing និង Li Xiaolu នឹង​អស់​​ផ្លូវ​​ហើយ ដ្បិត​ក្រៅ​ពី​លក់​ឥវ៉ាន់​អនឡាញ ពួក​គេ​មិន​មាន​គម្រោង ក៏​ដូច​​ត្រូវ​បាន​អ្នក​ណា​អញ្ជើញ​ថត​រឿង​ថ្មី​ឡើយ ដោយ​សារ​រឿង​អាស្រូវ​គេចពន្ធ និងក្បត់​ប្ដី​របស់​ខ្លួន៕

អានបន្ត៖ Yang Mi ក្ដៅ​ក្រហាយ​បោះ​ឆ័ត្រ​ដាក់​បុគ្គលិក ព្រោះ​ធុញ​នឹង​អ្នក​តាម​ថត

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;