ក្រសួង ដាក់កម្មវិធីប្រើរូបភាព និងសំឡេងដល់អ្នកមិនចេះអក្សរ សម្រាប់ប្រលងយកបណ្ណបើកបរ

  • 2020-05-18 07:32:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានណែនាំឲ្យអគ្គនាយកដ្ឋាន នាយកដ្ឋានជំនាញគិតគូរនូវអ្វីថ្មីៗ គំនិតច្នៃប្រឌិតល្អៗឆ្ពោះទៅរកទំនើបកម្ម បច្ចេកវិទ្យា ស្របតាមស្ថានភាពសង្គមជាក់ស្តែង។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយមានកិច្ចសហការរវាងនាយកដ្ឋានដឹកជញ្ជូនផ្លវគោក និងនាយកដ្ឋានព័ត៌មានវិទ្យា និង ទំនាក់ទំនងសាធារណៈ បានសហការរៀបចំកម្មវិធីប្រលងយកបណ្ណបើកបរសម្រាប់អ្នកមិនចេះអក្សរ ឬចេះអក្សរខ្លះ (ម៉ូតូ និងឡាន) ដោយកម្មវិធីនេះ គឺជាកម្មវិធីដោយប្រើរូបភាព និងសំឡេង។កម្មវិធីវិធីនេះ បានដាក់ឱ្យដំណើរការនៅថ្ងៃច័ន្ទទី ១៨ ខែឧសភា ឆ្នាំ២០២០ នេះហើយ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;