ឈប់​យល់​ច្រឡំ​ទៀត​ទៅ​អំពី​គំនូស​ពណ៌​ទាំង​នេះ​នៅ​លើ​ថ្នាំ​ដុស​ធ្មេញ

  • 2020-05-19 01:55:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​លើ​សម្បក​​ថ្នាំ​ដុស​ធ្មេញ​ភាគ​ច្រើន យើង​តែង​សង្កេត​ឃើញ​គំនូស​រាង​បួន​ជ្រុង​ដែល​មាន​ពណ៌​ខុសៗ​គ្នា​នៅ​ចុង​កន្ទុយ​របស់​វា។ តើ​គំនូស​ពណ៌​ទាំង​នេះ​មាន​បង្កប់​នូវ​អត្ថន័យ​ពិសេស​អ្វី​មែន​ទេ?

បើ​តាម​ការ​ចែកចាយ​បន្តៗ​គ្នា​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម បាន​​រៀបរាប់​ថា ពណ៌​ខុសៗ​គ្នា​​នេះ​​បង្ហាញ​ប្រាប់​ពី​កម្រិត​ធម្មជាតិ​នៃ​ថ្នាំ​ដុស​ធ្មេញ។ ការ​លើក​ឡើង​នោះ មាន​ដូចជា៖

  • ពណ៌​បៃតង៖ ថ្នាំ​ដុស​ធ្មេញ​ផលិត​ដោយ​ធម្មជាតិ​សុទ្ធសាធ
  • ពណ៌​ខៀវ៖ ធម្មជាតិ​លាយ​​ថ្នាំ​ពេទ្យ
  • ពណ៌​ក្រហម៖ ធម្មជាតិ​លាយ​សារធាតុ​គីមី
  • ពណ៌​ខ្មៅ៖ សារធាតុ​គីមី​សុទ្ធ​សាធ

ការ​បកស្រាយ​នេះ​គឺ​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ​ឡើយ។ បើ​តាម​អ្នក​ជំនាញ​ ពណ៌​ទាំង​នោះ​សំដៅ​ទៅ​លើ​ដំណើរ​ការ​ផលិត​សម្បក​ថ្នាំ​ដុស​ធ្មេញ ដែល​ជា​ភាសា​អង់គ្លេស​គេ​ហៅ​ថា "eye marks"។ "eye marks" បង្កើត​ឡើង​ដើម្បី​ជា​​ការ​កំណត់​សម្គាល់​​ដោយ​ម៉ាស៊ីន ក្នុង​ការ​កាត់​​តម្រឹម និង​បត់​សម្បក​ថ្នាំ​ដុស​ធ្មេញ​ចេញ​ពី​គ្នា។ បន្ថែម​ពី​នេះ ការ​ដែល​មាន​ពណ៌​ខុសៗ​គ្នា​គឺ​អាស្រ័យ​ទៅ​លើ​ការ​កំណត់​សម្គាល់ sensor របស់​ម៉ាស៊ីន​​ផ្សេងៗ​គ្នា​តែ​ប៉ុណ្ណោះ ពោល​គឺ​គ្មាន​ន័យ​អ្វី​ពិសេស​នោះ​ឡើយ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;