ក្រសួងសុខាភិបាល ស្នើ​ឱ្យវៀតណាម​គោរព​បទដ្ឋាន​បច្ចេកទេស មុន​ផ្សាយរឿង​ឆ្លងកូវីដ១៩នៅខ្មែរ

  • 2020-05-19 01:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាលកម្ពុជា បាន​អំពាវ​នាវឱ្យភាគី​វៀតណាម គោរព​តាម​បទដ្ឋាន​បច្ចេកទេស និងគោលការណ៍​និយ័តកម្ម​អន្តរជាតិ​លើករណីជំងឺឆ្លង មុន​នឹង​ធ្វើការ​សន្និដ្ឋាន ឬចុះផ្សាយ ដែល​ជាការប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ជាពិសេស​នៅក្នុដំណាក់កាលប្រយុទ្ធ​នឹង​ជំងឺកូវីដ១៩​នេះ ដើម្បី​ជាផលប្រយោជន៍ដល់ប្រជាជន​ទាំង២ប្រទេស។ នេះបើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២០។

ការ​ស្នើនេះ ធ្វើឡើងក្រោយពេល​ដែល​សារព័ត៌មានវៀតណាម Vietnam News បាន​ចុះផ្សាយ​កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២០ អំពី​ករណី​ជនជាតិវៀតណាម​ម្នាក់​ដែលបាន​ចាកចេញពីកម្ពុជាថា មាន​ផ្ទុកវីរុស​កូវីដ១៩។

ក្រសួង​បញ្ជាក់ថា ជនជាតិវៀតណាម​នោះ មិនបានឆ្លងកូវីដ១៩ នៅកម្ពុជាទេ ពោលគឺ​ឆ្លងនៅទឹកដីវៀតណាមតែម្តង៕

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;