ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សាងសង់សម្រេចបានប៉ុន្មានភាគរយហើយ?

  • 2020-05-19 05:22:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោងសាងសង់ផ្លូវល្បឿនលឿន(Expressway ) ភ្នំពេញ-ព្រះសីហនុ មានប្រវែងប្រមាណជាង ១៩០ គីឡូម៉ែត្រ សម្រេចបានបាន ២០,៦៥% និងដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤% គិតត្រឹមខែមេសា ឆ្នាំ ២០២០។ នេះ​បើ​ការ​ការ​បញ្ជាក់​នៅ​លើ​ផេក​ហ្វេសបុក ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី ១៩ ឧសភា ២០២០ នេះ។

រូបភាព៖ ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន
សូមបញ្ជាក់ដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ ដោយរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាង​សង់​មុនពេលកំណត់ នាចុងឆ្នាំ២០២២ នេះ ដោយគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ ២ ០០០លានដុល្លារអាមេរិក៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;