Suzy បំបែក​កំណត់​ត្រា​ក្លាយ​​ជាតារា​គ្រប​មុខកំពូល​ទស្សនាវដ្ដី​ទាំង៦ តែ​នៅ​តែ​ចាញ់​តារា​សិស្ស​ប្អូន​ម្នាក់

  • 2020-05-20 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បង្ហាញ​ខ្លួន​លើ​គ្រប​ទស្សនាវដ្ដី Vogue Korea លេខ​ចេញ​ផ្សាយ​​ខែ​មិថុនា កំពូល​តារា​ចម្រៀង និង​សម្ដែង​ស្រី​កូរ៉េ Suzy បាន​បំបែក​កំណត់​ត្រា​រៀម​ច្បង​បាន​ដូច​ប្រាថ្នា។

ទស្សនាវដ្ដី Vogue, Elle, Marie Claire, W, Harper’s Bazzaar និង Cosmopolitian គឺ​ជា​កំពូល​ទស្សនាវដ្ដី​ទាំង ៦​ដែល​មាន​ឥទ្ធិពល​ខ្ពស់​បំផុត​ក្នុង​វិស័យ​សម្លៀក​បំពាក់​កូរ៉េ។ នៅ​រាល់​ពេល​តារា​រូប​ណា​ម្នាក់ អាច​បង្ហាញ​ខ្លួន​ក្នុង​តួនាទី​ជា​តារា​គ្របមុខ​របស់​ទស្សនាវដ្ដី​ខាង​លើ​ណា​មួយ​នោះ មាន​ន័យ​ថា ពួក​គេ​សុទ្ធតែ​ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត។

ជាមួយ​នឹង​​កេរ្តិ៍​ឈ្មោះ​ដ៏​ល្បី​របស់​ខ្លួន ថ្មី​ៗ​នេះ​បំផុត តារា​ចម្រៀង និង​សម្ដែង​ស្រី​កូរ៉េ Bae Suzy ទើប​តែ​ក្លាយ​ជា​តារា​គ្រប​​មុខ​របស់ Vogue លេខ​ចេញ​ផ្សាយ​ខែ​មិថុនា​ខាង​មុខ។ វត្តមាន​នៅ​លើ Vogue នេះ​ផង​ដែរ​បាន​ធ្វើ​ឲ្យ​ស្រី​ស្អាត​វ័យ ២៦​ឆ្នាំ បំបែក​កំណត់​ត្រា ដោយ​នាង​បាន​ក្លាយ​ជា​តារា​គ្រប​មុខរបស់​កំពូល​ទស្សនាវដ្ដី​ទាំង ៦​នៅ​កូរ៉េ​ហើយ។

យ៉ាងណាក្ដី មុន Suzy តារា​ចម្រៀង​ស្រី​ស្រករ​​ក្រោយ Jennie ក្រុម BlackPink គឺ​ជា​ Idol ស្រី​តែ​មួយ​គត់​ធ្លាប់​បំបែក​បាន​កំណត់ត្រា​ខាង​លើ។ ទោះ​បី​ជា​ទទួល​បាន​សមិទ្ធិផល​ក្រោយ​សិស្ស​ប្អូន​ក្ដី តែ​អ្នក​គាំទ្រនៅ​តែ​សរសើរ​ Suzy ថា​ នេះ​​គឺ​ជោគជ័យ​ដ៏​ធំ​មួយ​របស់​នាង ដ្បិត​សិល្បការិនី​រៀម​ច្បង​ជា​ច្រើន នៅ​មិន​ទាន់​បាន​សមិទ្ធិផល​នេះ​នៅ​​ឡើយ​ទេ៕

អានបន្ត៖ ​ ខុសគ្នា ១៤​ឆ្នាំ​មែន​ពិត តែ Fan Bingbing ស្អាត​មិន​ចាញ់ Jennie ពេល​ពាក់​វ៉ែនតា​ប្រេន​តំណាង​តែ​មួយ​

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;