រាជរដ្ឋាភិបាល​សម្រេច​ឱ្យបើកសារមន្ទីរនានា​ឡើងវិញ តែត្រូវមានវិធានការ

  • 2020-05-20 06:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​អនុញ្ញាតឱ្យ​បើកដំណើរឡើង​វិញ​នូវ​សារមន្ទីរនានា​នៅក្នុងប្រទេស ដើម្បី​ឱ្យ​ភ្ញៀវជាតិ និងអន្តរជាតិ បាន​ចូលទស្សនា​ចាប់ខែមិថុនា ឆ្នាំ​២០២០។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

តែទោះជាយ៉ាងណា មុនពេល​បើកដំណើរការ ក្រសួង​សុខាភិបាល បាន​ណែនាំ​ឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវ​រៀបចំ​វិធានការ​នានា​ឱ្យរួចជាមុន ដើម្បី​ចៀសវាង​ហានិភ័យ​នៃការចម្លង​វីរុសកូវីដ១៩ ដូចជា ស្កេនកម្តៅភ្ញៀវ ប្រើអាល់កុល ឬជែលលាងដៃ គម្លាត​សុវត្ថិភាព និងពាក់ម៉ាស់៕

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;