ទម្លាយ​មូលហេតុ​ក្រដាសបង្គន់ ហោះ​មក​ស-ព្រាត​ពេល​ប្រកួត Champions League

  • 2020-05-20 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អំឡុងការប្រកួតរវាង Spurs និង Leipzig នៅជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ Champions League ២០១៩ កើតមានហេតុការណ៍មិនពេញចិត្តពីសំណាក់អ្នកគាំទ្ររបស់ក្រុមមកពីអាល្លឺម៉ង់ Leipzig បាន​បោះ​ក្រដាសបង្គន់ វែង​អន្លាយ​ហោះ​មក​ស-ព្រាតចូលទីលាន​នៅ​ចុង​តង់​ទី ១ ។

រូបថត៖ Reuters
មូលហេតុ​ដែល​កើតរឿងនេះឡើង ត្រូវបានគេទម្លាយឲ្យដឹងថាមកពី **តម្លៃសំបុត្រ។** អ្នកគាំទ្ររបស់ Leipzig ប្រឆាំងតវ៉ាមិនពេញចិត្តត្រង់សំបុត្រប្រកួតនោះឡើងថ្លៃខ្លាំងពេកសឹងតែគុណនឹងបី ។ យ៉ាងណាប្រភពមិនបានបញ្ជាក់ទេ ចំពោះ​តម្លៃក្នុងការប្រកួតក្រៅដីមួួយប្រកួត​នោះ ។

សង្កេតឃើញថា រឿងនេះកើតឡើងនៅពិភពបាល់ទាត់សម័យទំនើបសឹងតែរាល់ឆ្នាំ ក៏ព្រោះតែតម្លៃសំបុត្រនៃកម្មវិធីប្រកួតបាល់ទាត់អឺរ៉ុបទាំងពីរ ចេះតែថ្លៃទៅៗ។

អ្នកគាំទ្រ លើកបដាមិនពេញចិត្តលើតម្លៃនេះ នៅរដូវកាលមុន

បើយោងតាមប្រភព BBC Sport បានឲ្យដឹងថា ស្ថាប័ន UEFA បានកំណត់តម្លៃទាំងនោះច្បាស់លាស់ហើយ។ ចំពោះ Champions League ពេលលេង​ក្រៅដី​តម្លៃខ្ពស់​បំផុត​គឺ ៧០ អឺរ៉ូប្រមាណជា ៧៧ ដុល្លារ ។ ឯ Europa League តម្លៃ ៤៥ អឺរ៉ូប្រមាណជា ៥០ ដុល្លារ។

រំឮក​ផងដែថា​ក្រុម Spurs ក៏​បាន​ធ្លាក់​ចេញពីពានរង្វាន់​នេះ​ត្រឹម​វគ្គ ១៦ ក្រុម​ក្រោមថ្វីជើង ក្រុមគោជល់ថ្មោង​ថ្មី Leipzig ក្នុងលទ្ធផលទាំងពីរជើងសរុបគឺ ៤-០ ៕

-ទស្សនា​វីដេអូ​បច្ចេកទេស​លេង​របស់Leipzig ដែល​អាច​ទម្លាក់ Spurs(ជើងទី១និង២)៖

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;