សៀវភៅ «សម្តេច ហ៊ុន សែន វីរបុរស​សង្ហា ដើរ​បញ្ច្រាសទិស ប្រឆាំង​កូវីដ១៩» នឹង​ចេញផ្សាយ​ឆាប់ៗ

  • 2020-05-25 01:22:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់​សម្តេចតេជោ នា​យ​​ក​រដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបឱ្យដឹងកាលពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ថា សៀវភៅ «ស​ម្តេ​ច​ហ៊ុ​ន សែ​ន វីរបុរសសង្ហា ដើរបញ្រ្ចាសទិស ប្រឆាំង​កូវីដ​១៩» នឹងត្រូវបោះពុម្ព និង​ផ្ស​ព្វ​ផ្សា​យ​ជា​សា​ធារណៈ ក្នុ​ង​​ពេ​លឆាប់ៗ​នេះហើយ។ នេះបើតាមការចុះផ្សាយរបស់ AKP។

លោក​បានបញ្ជាក់ថា សៀវភៅ ដែលមានកម្រាសជាង២៧០ទំព័រនេះ នឹងបង្ហាញពីភាពឆ្លាតវៃ នៃ​សិល្បៈ នៃការដឹកនាំ និងការគ្រប់គ្រង របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំង ជំងឺ​កូវីដ​១៩ រហូតទទួលបានជោគជ័យ១០០ភាគរយ ក្នុងរលកទី១  (ដំណាក់កាលទី១)នេះ។

លោក​លើ​កឡើងទៀត​ថា បញ្ហាកូវីដ១៩នេះ ប្រសិនបើមេដឹកនាំគ្មានភាពឆ្លាតវៃ និងហ្មត់ចត់ ល្អិត​ល្អន់​ទេនោះ នោះ​​​នឹងមិនអាច ការពារប្រជាពលរដ្ឋរបស់ខ្លួនឱ្យចៀសផុតពីគ្រោះថ្នាក់ ដែលបង្កឡើ​ង​ដោ​​យជំងឺកាចសាហាវ​នេះ​បាន​ទេ ដូចប្រសាសន៍សម្តេចតេជោ ដែលបាន​លើក​ឡើ​ង​ក្នុ​ង​សន្និ​សី​ទ​សា​រ​ព័​ត៌​មា​ន​ក​ន្លងមកថា មិនថា ប្រទេសនោះមានបច្ចេកវិជ្ជាទំនើបខ្លាំងប៉ុន្មានទេ ប៉ុន្តែ កត្តាសំខាន់បំផុត គឺតើមេ​ដឹ​ក​នាំប្រទេសនោះ​មាន​ភាពវៃឆ្លាត និងពូកែចាត់ចែងប៉ុនណា?។

គួររម្លឹកថា តាមបទពិសោធន៍ ក្នុងដំណាក់កាល (រលកទី១)នេះ បណ្តាប្រទេសមហាអំណាចធំៗ ដូ​ច​​​ជាបារាំង អាម៉េរិក័ង រុស៊្សី ចិន អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងប្រទេសដទៃទៀត ដែលសុទ្ធតែ មានបច្ចេកវិជ្ជាវេជ្ជ​សាស្រ្តល្អៗ គ្រូពេទ្យពូកែៗ ប៉ុន្តែ ពួកគេនៅតែមិនអាចទប់ស្កាត់ ឬការពារប្រជាជន​រប​ស់​គេ​ឱ្យរួចផុត​ពី​គ្រោះថ្នាក់បាន។ ពួកគេនៅតែភ័យស្លន់ស្លោ និងព្រួយបារម្ភជានិច្ច។ ផ្ទុយទៅវិញ នៅកម្ពុជា តា​ម​ទស្សនៈ​សម្តេច​តេជោហ៊ុន សែន ជាប្រទេសតូច តែបេះដូងធំ ចិត្តទូលាយ មិនត្រឹមតែ ការពា​រ​ប្រ​ជា​ជ​ន​​​​ខ្លួ​ន​ឱ្យ​រួចផុត ពីជំងឺឆ្លងកាចសាហាវនេះទេ ថែមទាំងបានជួយជនបរទេសជាង២ពាន់​នាក់ នៅ​លើ​នា​វា​​វេស្ទ័រដាម ដែលប្រទេសចំនួន៦បានបោះបង់ចោលលើមហាសាគរ ឱ្យមានក្តី​សង្ឃឹម​ថែមទៀតផង។ មនុ​ស្ស​​​ទាំងជាង២ពាន់នាក់លើនាវានោះ ក៏មានជនជាតិអាម៉េរិកជាង៦០០នាក់​ផងដែរ ដែល​កាយ​វិការ​នេះ ធ្វើ​​ឱ្យសម្តេចតេជោហ៊ុន សែន ក្លាយជាវីរបុរសសង្ហា ដើរប​ញ្រ្ចាសទិស ប្រឆាំង​កូវីដ១៩។

លោកទីប្រឹក្សា បានបន្តថា កាយវិការ ដ៏គួរឱ្យគោរព ចំពោះសិល្បៈ នៃភាពជាអ្នកដឹកនាំ រប​ស់​ស​ម្តេច​តេជោហ៊ុន សែន នៅអំឡុងពេលនេះ ទោះបីកន្លងមក មានបណ្តាប្រទេសខ្លះរិះគន់ ឬសើ​ច​ចំ​អ​ក​ឱ្យ​​កម្ពុជា ឬមានការវាយតម្លៃដោយខុសឆ្គង ពីបណ្តាបងប្អូនគណបក្សប្រឆាំង ប៉ុន្តែ គុ​ណ​ស​ម្ប​ត្តិ​ដ៏​ធំ​ធេ​ង​រ​ប​ស់​​សម្តេច សម្តេចហ៊ុន សែន បានធ្វើឱ្យកម្ពុជា ក្លាយ​ជាប្រទេស ដ៏មា​ន​មោ​ទ​ក​ភា​ព​ល្បី​ល្បា​ញ​គួ​រ​ឱ្យ​គោរ​ព លើ​ឆាក​អន្តរជាតិ ជាប្រវត្តិសាស្រ្ត។

លោក ពៅ សុខ បញ្ជាក់ថា ចំ​​ពោះ​ការ​ចង​ក្រង និងបោះពុម្ពសៀវភៅនេះ គឺដើម្បីជាតឹកតាងជា​ប្រ​វត្តិ​សាស្រ្ត ជាសារណា ឬនិក្ខេបបទ នៃមនុស្សជាតិ ទាំង​ថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក ដែល​ប​ញ្ជា​​ក់ថា កម្ពុជា ជាប្រទេសតូច តែចិត្តធំ ចិត្តទូលាយ និងមានមេដឹក​នាំល្អ គួរឱ្យ​កោតសរសើរ នាសវត្សរ៍​ទី​២​​១ ក្នុងការ​ប្រយុទ្ធ​ប្រឆាំងវីរុស​កូវីដ១៩ ដែលគេមិន​អាចបដិសេធបាន ព្រោះ​ដំណាក់កាលនេះ ពុំទាន់​មា​ន​​​ប្រ​ទេ​សណាមួយ អាចធ្វើបាន​ល្អដូចកម្ពុជាឡើយ កម្ពុជា ពិតជាមានមោទកភាព។

លោក​បន្ថែម​ថា សៀវភៅ «សម្តេចហ៊ុន សែន វីរបុរសសង្ហា ដើរបញ្រ្ចាសទិស ប្រឆាំ​ង​កូ​វី​១​៩» ​នេះ នឹងបោះពុម្ពផ្សាយដំណាលគ្នា ឬមុនក្រោយគ្នាបន្តិចបន្តួច ជាមួយសៀវភៅ «សម្តេចហ៊ុន សែន កំ​​ពូល​ស្ថាបនិក និងបិតា សន្តិភាពរបស់កម្ពុជា»៕

ប្រភព៖ AKP

អត្ថបទថ្មី
;