អាមេរិក ហាមឃាត់​ការ​ធ្វើដំណើរ​មកពី​ប្រទេស​ដែលមាន​អ្នកឆ្លង​កូវីដ១៩ លំដាប់ទី២​ក្នុងលោក

  • 2020-05-25 02:40:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សេតវិមាន​បាន​ប្រកាស​កាលពីថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០ អំពី​ការហាមឃាត់​ការធ្វើ​ដំណើរ​មកពី​ប្រទេស​ប្រេស៊ីល ខណៈ​ប្រទេសនេះ​កំពុង​មាន​អ្នកឆ្លង​ជំងឺកូវីដ​១៩ ច្រើនជាងគេ​លំដាប់ទី២​ក្នុង​ពិភពលោក បន្ទាប់ពី​អាមេរិក។

សេចក្តីថ្លែងការណ៍​របស់​សេតវិមាន​បញ្ជាក់​ថា៖ «ប្រធានាធិបតី​បាន​ចាត់វិធានការ​យ៉ាងតឹងរឹង ដើម្បី​ការពារ​ប្រទេសយើងដោយការផ្អាកមិនឱ្យចូលនូវជនបរទេស​ដែល​មកពីប្រទេសប្រេស៊ីល ក្នុង​រយៈពេល ១៤ថ្ងៃ មុន​ពេល​ស្វែងរកសុំការអនុញ្ញាត​ចូលទឹកដីអាមេរិក។ វិធានការ​នេះ នឹងជួយ​ធានាបាន​ថា ជនបរទេស​ដែល​ស្ថិតក្នុង​ប្រទេស​ប្រេស៊ីល មិន​ក្លាយ​ជាប្រភព​នៃការឆ្លង​ជំងឺបន្ថែម​ក្នុងប្រទេស​របស់យើងឡើយ»។

វិធានការ​នេះ នឹងចូលជាធរមាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២០ ប៉ុន្តែ​វានឹងមិនអនុវត្តលើការធ្វើពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរឡើយ។

គិត​ត្រឹមព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២០ ប្រទេស​ប្រេស៊ីល បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៣៦៣ ៦១៨នាក់ ក្នុងនោះស្លាប់ ២២ ៧១៦នាក់ និងជាសះស្បើយ ១៤៩ ៩១១នាក់ ខណៈអាមេរិក មាន​អ្នកឆ្លងចំនួន ១ ៦៨៦ ៤៣៦នាក់ ក្នុងនោះស្លាប់ ៩៩ ៣០០នាក់ និង​ជាសះស្បើយ ៤៥១ ៧០២នាក់៕

ប្រភព៖ CGTN

អត្ថបទថ្មី
;