បុរស​ចិន​ស្ដាយ​ក្រោយ​មួយ​ជីវិត​ ព្រោះ​លក់​ក្រ​លៀនទិញទូរសព្ទ iPhone ព្រោះ​រត់​តាម​ជីវិត​សម្ភារៈនិយម

  • 2020-05-25 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយ​សារ​តែ​ចូលចិត្ត​ជីវិត​បែប​សម្ភារៈនិយម ឆើតឆាយ​តាម​គេ យុវជន​ចិន​ម្នាក់​បាន​សុខចិត្ត​លះបង់​​សុខភាព​ខ្លួន​ទាំង​ស្រុង​ដើម្បី​តែ​ទូរសព្ទមួយ​គ្រឿង។

បណ្ដាញ​ព័ត៌មាន Sina បាន​អាប់ដេត​ព័ត៌មាន​ថ្មី​ទាក់ទង​នឹង​យុវជន​ចិន​មួយ​រូប​ដែល​ធ្លាប់​លក់​ក្រលៀន​ខ្លួន​ឯង​ដើម្បី​ទិញ​ទូរសព្ទ iPhone កាល​ពី​ច្រើន​ឆ្នាំ​មុន។ តាម​នោះ​ដែរ នៅ​ឆ្នាំ ២០១១ នៅ​ប្រទេស​ចិន​ពេល​នោះ កំពុង​ល្បី​ផ្ទុះ​នូវ​ម៉ូដ​ទូរសព្ទ iPhone 4 ដែល​យុវវ័យ​គ្រប់រូប​ចង់​បាន​គ្រប់​គ្នា។

ដូច​គ្នា​នឹង​យុវជន​ដទៃ​ដែរ នៅ​ពេល​នោះ Xiao Wang អាយុ​១៧​ឆ្នាំ មក​ពី​ខេត្ត Anhui ប្រទេស​ចិន ក៏​ចង់​បាន​ទូរសព្ទនេះ​នឹង​គេ​១​ដែរ តែ​គ្មាន​សមត្ថភាព។ ចុង​បញ្ចប់ យុវជន​រូប​នេះ​ក៏​​មាន​គំនិត​លក់​ក្រលៀន​ខ្លួន​ឯង ដើម្បី​បាន​ទូរសព្ទដែល​ខ្លួន​ប្រាថ្នា។

Xiao Wang បាន​និយាយ​ថា៖ ក្រលៀន​តែ​ម្ខាង​ប្រើ​គ្រប់​គ្រាន់​ហើយ​ ចាំ​បាច់​ត្រូវ​មាន​ដល់​២​នោះ? ហេតុ​អី​មិន​លក់​មួយ​ទៅ?

ក្រោយ​មក ក្រុម​គួច​ជេរ​គ្រឿង​ក្នុង​មនុស្ស​បាន​នាំ យុវជន​ខាង​លើ​ទៅ​ខេត្ត Hunan ដើម្បី​វះកាត់​លក់​ក្រលៀន ដោយ​ទទួល​បាន​ប្រាក់ ៣០០០​ដុល្លារ។ លោក​បាន​យក​លុយ​នេះ​ទិញ iPhone 4 មួយ​គ្រឿង និង iPad មួយ​គ្រឿង។

វះ​ក្រ​លៀន​មិន​បាន​ប៉ុន្មាន​ផង Xiao Wang ចាប់​ផ្ដើម​មិន​ស្រួល​ខ្លួន​ ដ្បិត​​វះ​នៅ​កន្លែង​គ្មាន​អនាម័យ។ បន្ទាប់​មក​ មុខ​របួស​របស់​លោក​ចាប់​ផ្ដើម​ឆ្លង​មេរោគ។ ហើយ​ក្រលៀន​របស់​លោក​ចាប់​ផ្ដើម​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង។ ពី​យុវជន ១៧​ឆ្នាំ កម្ពស់ ១,៩ម៉ែត្រ មាំ​មួន Xiao Wang ធ្លាក់​ខ្លួន​ដេក​នៅ​នឹង​កន្លែង​សល់​ត្រឹម​តែ ៤៥​គីឡូ។ ៩ ឆ្នាំ​កន្លង​ផុត​ទៅ នៅ​ពេល​ដែល​ខ្លួន​មាន​អាយុ ទើប​តែ ២៦​ឆ្នាំ ហើយ iPhone 4 ដែល​ខ្លួន​បាន​ទិញ​បាន​ក្លាយ​ទៅ​ជា​របស់​អេតចាយ​មួយ​ហើយ​នោះ Xiao Wang ត្រូវ​ស្ដាយ​ក្រោយ​មួយ​ជីវិត​ដ្បិត​នៅ​ពេល​នេះ លោក​ធ្វើ​ការ​ធ្ងន់​លែង​បាន ហើយ​អស់​លុយ​ឪពុក​ម្ដាយ​ទិញ​ថ្នាំ​រាល់​ខែ។

Xiao Wang និយាយ​ទាំង​ស្ដាយ​ក្រោយ​ថា បើ​ឆ្នាំនោះ លោក​មិន​ឈាន​ជើង​ឡើង​កប៉ាល់​ទៅ Huinam លក់​ក្រលៀន​ទេ​នោះ ម៉្លេះ​ជីវិត​លោក​នៅ​ពេល​នេះ មិន​វេទនា​បែប​នេះ​ឡើយ៕

អានបន្ត៖ ​តារា​សម្ដែង​ស្រី​វៀតណាម​សម្រក​បាន​២០គីឡូ ដោយ​មិន​តម​អាហារ​សូម្បី​មួយ​ថ្ងៃ តែ​មាន​តិចនិក​ពិសេស

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;