ក្រពើមួយក្បាលដែលគេអះអាងថាជារបស់មេដឹកនាំអ៊ីត្លែ បានងាប់ហើយ
- 2020-05-25 08:50:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រពើមួយក្បាលដែលគេអះអាងថាជារបស់មេដឹកនាំអ៊ីត្លែ បានងាប់ហើយ
ចន្លោះមិនឃើញ
ក្រពើមួយក្បាលដែលគេបានអះអាងថាជារបស់មេដឹកនាំផ្តាច់ការអ៊ីត្លេ បានងាប់ហើយកាលពីថ្ងៃទី ២២ ខែឧសភាកន្លងទៅ នៅសួនសត្វក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។ វាបានងាប់ក្នុងអាយុ ៨៤ឆ្នាំ។
ដើមឡើយក្រពើដែលមានឈ្មោះថា «Saturn» នេះ បានកើតនៅក្នុងរដ្ឋ Mississippi សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៣៦។ បន្ទាប់មកវាត្រូវគេចាប់បាន និងប្រគល់ទៅឱ្យសួនសត្វក្នុងក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ហើយបានបាត់ខ្លួនចេញពីសួនសត្វក្នុងឆ្នាំ១៩៤៣ នៅពេលមានការទម្លាក់គ្រាប់បែកអំឡុងសង្គ្រាមលោកលើកទី២។ ប៉ុន្តែ៣ឆ្នាំក្រោយមក ក្រពើនេះ ត្រូវបានរកឃើញដោយទាហានអង់គ្លេស ហើយបញ្ជូនទៅកាន់ក្រុងមូស្គូ។
យ៉ាងណាមិញ អ្នកនិពន្ធរុស្ស៊ីដ៏ល្បីល្បាញម្នាក់ឈ្មោះ Boris Akunin បានលើកឡើងថា សត្វល្មូននេះអាចជាសត្វចិញ្ចឹមមួយក្នុងចំណោមសត្វចិញ្ចឹមជាច្រើនរបស់អ៊ីត្លែ ហើយវាពុំមែនស្ថិតក្នុងសួនសត្វក្រុងប៊ែរឡាំងឡើយ។ ប៉ុន្តែគ្មានភស្តុតាងណាមួយដែលបញ្ជាក់ច្បាស់ជុំវិញរឿងនេះទេ៕