ប្រទះឃើញក្បាលសត្វខ្ទីង ១បន្សល់ពីការបាញ់សម្លាប់ដោយអញ្ញាតជន នៅខេត្តព្រះវិហា
- 2020-05-26 00:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទះឃើញក្បាលសត្វខ្ទីង ១បន្សល់ពីការបាញ់សម្លាប់ដោយអញ្ញាតជន នៅខេត្តព្រះវិហា
ចន្លោះមិនឃើញ
មន្ត្រីឧទ្យានុរក្ស នៅដែនជម្រកសត្វព្រៃព្រះរកា បានចុះល្បាត និងសិក្សាស្រាវជ្រាវអំពីវត្តមានសត្វព្រៃ នៅចំណុចព្រៃជាំព្រលាន ស្ថិតនៅភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហា កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ជាអកុសល ក្រុមការងារបានប្រទះឃើញក្បាលសត្វខ្ទីង ១ក្បាល អាយុប្រមាណ ៥ឆ្នាំ បន្សល់ពីការបាញ់សម្លាប់ដោយអញ្ញាតជន។ នេះបើតាមការបញ្ជាក់នៅលើហ្វេសបុកក្រសួងបរិស្ថាន នៅថ្ងៃទី ២៤ ឧសភា ២០២០។