ខេត្តព្រះសីហនុ អាចនឹងមានឆ្នេរសមុទ្រកម្សាន្តថ្មីមួយប្រវែង ១៥គីឡូម៉ែត្រ
- 2020-05-26 01:38:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តព្រះសីហនុ អាចនឹងមានឆ្នេរសមុទ្រកម្សាន្តថ្មីមួយប្រវែង ១៥គីឡូម៉ែត្រ
ចន្លោះមិនឃើញ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យក្រុមហ៊ុន អូត្រេះ មេនេចមេន សិក្សាឆ្នេរសមុទ្រចាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរជំទាវម៉ៅ ប្រវែង ១៥គីឡូម៉ែត្រ ដើម្បីកែលម្អឆ្នេរសមុទ្របម្រើឱ្យសាធារណជន ទាក់ទាញភ្ញៀវទេសចរ។ ការលើកឡើងនេះក្នុងកិច្ចប្រជុំមួយស្តីពីការរៀបចំសួនកម្សាន្តឆ្នេរអូត្រេះ២ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។
លោកបញ្ជាក់ថា៖ «ឆ្នេរសមុទ្ររបស់យើងមិនអនុញ្ញាតិឱ្យមានការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់យកលុយនោះទេ ដោយទុកឆ្នេរសមុទ្ររបស់យើងជាឆ្នេរលំហសាធារណ: សម្រាប់យើងទាំងអស់គ្នា ក៏ប៉ុន្តែយើងត្រូវចូលរួមថែរក្សាបរិស្ថាន សោភណ្ឌភាពឆ្នេរទាំងអស់គ្នា ត្រូវវេចខ្ចប់សំរាមដាក់ក្នុងធុងដែលរដ្ឋបាលក្រុង ខេត្ត រៀបចំនៅតាមតំបន់ឆ្នេរ»៕