ករណី​កម្ពុជា​រកឃើញ​អ្នកផ្ទុក​កូវីដ១៩​ថ្មីៗនេះ​២នាក់ តើជា​រលកទី២ ឬយ៉ាងណា?

  • 2020-05-26 02:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់​ទូរទស្សន៍ជាតិកម្ពុជា​នៅព្រឹកថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០២០ថា ករណី​ដែល​កម្ពុជា​រកឃើញ​វិជ្ជមាន​កូវីដ១៩ ចំនួន២នាក់​ ដែល​កើតឡើង​លើ​បុរសមកពី​ហ្វីលីពីន និង​ស្រ្តី​មកពី​អាមេរិក គឺមិនមែន​ជារលកទី២នោះទេ ពោល​គឺជា​ករណីនាំចូល។

លោកស្រី​បានបញ្ជាក់ទៀតថា រហូតមកដល់​ព្រឹកថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ២០២០ នេះ គឺនៅតែ ១២៤ករណី​ដែលបានរកឃើញ​វិជ្ជមានកូវីដ១៩ គឺសរុបទាំងអស់​ទូទាំងប្រទេសគឺ ១២៤នាក់។ ក្នុងនោះ ២នាក់កំពុង​សម្រាកក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ហើយ ១២២នាក់​ត្រូវ​បានព្យាបាលជាសះស្បើយ ហើយមិនមាន​អ្នកស្លាប់បាត់បង់ជីវិតនោះទេ៕

អត្ថបទថ្មី
;