មាន២ចំណុចនេះ ទោះកើតនៅទីណា ក៏ទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិដែរ
- 2020-05-26 06:27:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាន២ចំណុចនេះ ទោះកើតនៅទីណា ក៏ទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិដែរ
ចន្លោះមិនឃើញ
យោងតាមមាត្រា ៩ នៃច្បាប់ស្តីពីសញ្ជាតិ បង្ហាញឱ្យដឹងថា៖
១. ត្រូវបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ៖
-កូនដែលកើតពីឪពុក ឬម្តាយមានសញ្ជាតិខ្មែរ ឬ
-កូនដែលឪពុកម្តាយមិនទទួលស្គាល់ កាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតពីឪពុក ឬម្តាយដែលមានសញ្ជាតិខ្មែរ។
២. ត្រូវបានសញ្ជាតិខ្មែរ ដោយកើតក្នុងព្រះរាជាណាចក្រកម្ពុជា៖
-កូនដែលកើតពីឪពុក និងម្តាយជាជនបរទេស ដែលកើត និងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
-កូនដែលកើតពីឪពុកម្តាយមិនស្គាល់ និងកូនទើបនឹងកើតដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចាត់ទុកថា កើតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ៕