ស្ពាន​វែងជាងគេ​នៅអាស៊ាន មានប្រវែង​ប៉ុន្មាន​គីឡូម៉ែត្រ?

  • 2020-05-26 09:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពាន Sultan Abdul Halim Muadzam Shah ឬស្ពានប៉េណាំង​ទី២ ស្ថិត​នៅ​ក្នុង​រដ្ឋ​ប៉េណាំង (Penang) ប្រទេស​ម៉ាឡេស៊ី គឺជាស្ពាន​ដែល​មាន​ប្រវែង​ជាងគេ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ស្ពាន Sultan Abdul Halim Muadzam Shah ឬស្ពានប៉េណាំង​ទី២
ស្ពាន​នេះ​មានប្រវែងសរុប ២៤គីឡូម៉ែត្រ ភ្ជាប់​ដែនកោះប៉េណាំង​ ទៅកាន់ម៉ាឡេស៊ី​ដីគោក។ ស្ពាន​នេះ ​ចាប់​ផ្ដើម​សាង​សង់​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០០៨ និង​ចប់​រួចរាល់​ជា​ស្ថាពរ​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ដោយចំណាយ​ទឹក​ប្រាក់​សាងសង់​អស់​ជិត ១៥០០លាន​ដុល្លារ។

ក្រៅពីស្ពាន​ប៉េណាំងទី២ ម៉ាឡេស៊ី នៅមានស្ពានវែងមួយទៀត គឺស្ពាន​ប៉េណាំងទី១ មានប្រវែង ១៣,៥គីឡូម៉ែត្រ ភ្ជាប់ទៅកាន់ដែនគោកម៉ាឡេស៊ី ដូចគ្នា៕

ស្ពានប៉េណាំងទី២ (ខ្មៅ) និងស្ពានប៉េណាំងទី១ (ក្រហម)
ស្ពានប៉េណាំងទី២ នាពេលរាត្រី
អត្ថបទថ្មី
;