មន្រ្តីឧទ្យានុរក្ស ចុះផ្សព្វផ្សាយពីការបិទនេសាទក្នុងតំបន់តំបន់រ៉ាមសារ

  • 2020-05-27 02:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តីឧទ្យានុរក្សតំបន់រ៉ាមសារ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានសហការជាមួយសហគមន៍នេសាទកោះព្នៅ បានចុះផ្សព្វផ្សាយពីការបិទនេសាទក្នុងតំបន់តំបន់រ៉ាមសារ តាមរយៈការចាក់ប្រដាប់បំពងសំឡេង ឧគ្ឃោសនស័ព្ទតាមទូក ចាប់ពីភូមិអូរស្វាយ ភូមិកោះឈើទាលតូច ភូមិកោះឈើទាលធំ ភូមិព្រះរំកិល រហូតដល់កន្ទុយភូមិកោះព្នៅ និងភូមិកោះល្ង។

រូបភាព៖ ក្រសួងបរិស្ថាន
យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល ស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២០ រដូវបិទ​នេសាទ​នៅក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ដូចជា៖ (១). ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុ រួមមាន ខេត្ដទាំងអស់ជុំវិញបឹងទន្លេសាប និងបណ្ដាខេត្តកំពង់ចាម ត្បូងឃុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និងរាជធានីភ្នំពេញ កណ្ដាល និងផ្នែកខាងជើងចតុមុខ (២). ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ រួមមាន រាជធានីភ្នំពេញផ្នែកខាងត្បូងចតុមុខ ខេត្តកណ្ដាល ព្រៃវែង តាកែវ កំពង់ស្ពឺ និងខេត្តស្វាយរៀង។

ក្នុងពេលស្របគ្នានេះដែរ នៅតំបន់រ៉ាមសារដដែល លោកអនុប្រធាន និងមន្ត្រីប្រចាំស្នាក់ការតំបន់រ៉ាមសារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងមន្រ្តីរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ សរុបមានគ្នាចំនួន០៨នាក់ បានចុះពិនិត្យមើលទីតាំងទន្រ្ទានយកដីធ្វើកម្មសិទ្ធិខុសច្បាប់ ០១កន្លែង ទំហំប្រមាណ០១ហិកតា ស្ថិតនៅចំណុចត្រពាំងប្រាំ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីឈានទៅកំណត់មុខសញ្ញាជនសង្ស័យ និងចាត់វិធានការទៅតាមនិតវិធីច្បាប់៕

អត្ថបទថ្មី
;