ស្អាត​ហើយ ការពារ​ចំណី​ផ្លូវទៀត! តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ នឹងត្រូវដាំ​ដើមផ្កា​ត្របែកព្រៃ និង ផ្កាក្ងោក

  • 2020-05-28 03:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​បញ្ជាក់​ថា នៅតាមបណ្តោយ​ផ្លូវជាតិលេខ៥ នឹងមានការដាំដើមឈើ ក្នុងនោះមាន​ផ្កាត្របែកព្រៃ និង​ដើមក្ងោក ដើម្បីយកធ្វើជាព្រំប្រទល់​ការពារ​ចំណីផ្លូវ មិនឱ្យមានការរំលោភយកពីប្រជាពលរដ្ឋ​បាន​ឡើយ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុងពេលលោក​ចុះត្រួតពិនិត្យ​ការសាងសង់​ផ្លូវ​ជាតិលេខ៥ ភាគខាងជើង (បាត់​ដំបង-សិរីសោភ័ណ) កាលពីថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០។

លោក​ទេសរដ្ឋមន្រ្តី បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ព្រឹកមិញ​យើង​ដោតផ្កាត្របែកព្រៃ ផ្លូវប៉ែកខាងជើងនេះ ៨ពាន់ដើមជាង (១០ម៉ែត្រ ១ដើម)។ ផ្លូវវាង ២៣គីឡូ យើងដាំផ្កាក្ងោក នៅសងខាងផ្លូវ (១០ម៉ែត្រ ១ដើម)។ ផ្លូវយើងមានផ្កាត្របែកព្រៃផង ក្ងោកផង ហើយក្ងោកហ្នឹងដើម្បីការពារព្រំប្រទល់​ដីចំណីផ្លូវ ព្រោះយើងបានដោះស្រាយហើយ ជូនលុយទៅបងប្អូនប្រជាពលរដ្ឋហើយ មិនអាចមកយកដីចំណីផ្លូវបានទេ»៕

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទថ្មី
;