រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១ករណីបន្ថែមទៀត ជាបុរសខ្មែរ ទើបត្រឡប់មកពីថៃ
- 2020-05-30 00:25:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១ករណីបន្ថែមទៀត ជាបុរសខ្មែរ ទើបត្រឡប់មកពីថៃ
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាល បានជូនដំណឹងថា មានករណីជាសះស្បើយ ១នាក់ និងករណីវិជ្ជមានកូវីដ១៩ ថ្មី ១នាក់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
ករណីជាសះស្បើយ ១នាក់នោះ គឺស្រ្ដីជនជាតិខ្មែរ វ័យ ៣៩ឆ្នាំ ដែលទើបត្រឡប់មកពីសហរដ្ឋអាមេរិក រស់នៅក្នុងសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ។
ចំណែកករណីវិជ្ជមានថ្មី គឺបុរសជនជាតិខ្មែរ អាយុ ៦២ឆ្នាំ រស់នៅក្នុងខេត្តត្បូងឃ្មុំ ជាអ្នកដែលបានចូលរួមសិក្សាសាសនានៅខេត្តយ៉ាឡា ប្រទេសថៃ ហើយត្រឡប់មកពីប្រទេសថៃ ដោយធ្វើដំណើរតាមរថយន្តទេសចរណ៍ ១២កៅអី ចូលតាមច្រកអូរបីជាន់ មកដល់កម្ពុជា ថ្ងៃទី២៨ ខែឧសភា។
អានសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួង ខាងក្រោមនេះ៖