ប្រើពេលជាង ១ខែគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវលេខ ១៤៦បេ និងផ្លូវលេខ១៤៨ សម្រេចបានប៉ុន្មានភាគរយ?
- 2020-06-01 01:52:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើពេលជាង ១ខែគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវលេខ ១៤៦បេ និងផ្លូវលេខ១៤៨ សម្រេចបានប៉ុន្មានភាគរយ?
ចន្លោះមិនឃើញ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវលេខ១៤៦បេ (វិថីសុវត្ថិភាពសម្ដេចសង្ឃរាជទេព វង្ស) និងផ្លូវលេខ១៤៨ ដោយគម្រោងនេះធ្វើការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនមួយ និងប្រើប្រាស់រយ:ពេលសាងសង់ចំនួន ២៨ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ចំណាយថវិកាសន្សំរបស់ជាតិ គិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន ១,៩០ភាគរយហើយ។ ការចុះត្រួតពិនិត្យនេះធ្វើឡើង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។
លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើ ឱ្យការដឹកជញ្ជូនទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុក ស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុ ទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងបានចូលរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ៤ ចំពោះរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ដូចជាកុងទីន័រ ជាដើម៕