បង្គាចាក់បញ្ចូលចាហួយជាង ១១តោនដែលចាប់បានថ្ងៃមុន ត្រូវបានកម្ទេចចោល

  • 2020-06-01 02:09:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បាន​ធ្វេី​ការ​ដុតកម្ទេចចោល បង្គាក្លាសេចំនួន ៤៤៩កេស ស្មេីនឹង ១១,២២៥ គីឡូក្រាម នៅទីលានចាក់​សម្រាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការ​ដុតកម្ទេចចោល ធ្វើឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

រូបភាព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
សូមបញ្ជាក់ផងដែរថា បង្គាដែលក្លាសេមានចាក់បញ្ចូលចាហួយ ត្រូវបានមន្រ្តីអគ្គនាកដ្ឋាន ក.ប.ប.ស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រចំនួន ០៣ គ្រឿង នៅលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌដង្កោរាជធានីភ្នំពេញ នៅយប់រំលងអាធ្រា្រត ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីបានត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញបង្គាមានចាក់បញ្ចូល សារធាតុស្រដៀងចាហួយ ចំនួន ៤៤៩ កេស ស្មើនឹង ១១,២២៥ គីឡូក្រាម៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;