សម្តេច ហ៊ុន សែន ដាក់ឈ្មោះ​ចំណុច​ដែល​ធ្វើផ្លូវពុះភ្នំថា «ខ្មែរធ្វើបាន»

  • 2020-06-01 09:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​ថ្លែងថា សម្តេចបាន​ដាក់ឈ្មោះ ៣កន្លែង ក្នុង​ពេលចុះពិនិត្យការសាងសង់​ផ្លូវ ៣៤ខ្សែ នៅក្រុងព្រះសីហនុ ក្នុងនោះ​មានឈ្មោះ «ខ្មែរធ្វើបាន», «សិលាចាំស្នេហ៍» និង​«ដើមឈើចាំស្នេហ៍»។ ការថ្លែងនេះ ធ្វើឡើង​ក្នុងពិធីសំណេះ​សំណាល​ជាមួយមន្រ្តីរាជការ និងក្រុមការងារសាងសង់ផ្លូវ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២០។

សម្តេច​តេជោ បាន​បញ្ជាក់​យ៉ាងដូច្នេះ​ថា៖ ខ្ញុំព្រឹកមិញ មាន​ឱកាស​ដាក់ឈ្មោះបាន​ ៣កន្លែង។ មួយ គឺឈ្មោះដាក់នៅកន្លែងដែលយើងវះភ្នំ គេហៅថាពុះភ្នំ ដើម្បីធ្វើផ្លូវ ដាក់ថា «ខ្មែរធ្វើបាន»។ បន្ទាប់មកទៀត យើងឃើញ​ផ្ទាំងសិលាម្តុំ​នៅកណ្តាលផ្លូវ ហើយដែលយើងធ្វើផ្លូវព័ទ្ធសងខាង ខ្ញុំសូមឱ្យ​ដាក់ឈ្មោះថា «សិលាចាំស្នេហ៍»។ បន្ទាប់មកទៀត មានដើមឈើ១ដើម នៅកណ្តាលផ្លូវទៀតហើយយើង ធ្វើផ្លូវវាង ខ្ញុំសុំដាក់ឈ្មោះថា «ដើមឈើចាំស្នេហ៍»។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច​នាយករដ្ឋមន្រ្តី​បន្តថា ចំពោះ​ឈ្មោះដែលដាក់ថា «ខ្មែរធ្វើបាន» វាមិនមែន​ត្រឹមតែជា​បច្ចេកទេស​ពុះភ្នំ ដើម្បីនឹង​កសាងផ្លូវនោះទេ តែមានន័យទៅឆ្ងាយពីនេះ នៅត្រង់ថា ការគិតក៏ខ្មែរ ការសាងសង់​ក៏ខ្មែរ បច្ចេកទេសគូរប្លង់ និងការសាងសង់ទាំងអស់ គឺបាតដៃកូនខ្មែរ ប្រាក់ទាំងអស់​ គឺខ្មែរចេញទាំងអស់ គ្មានបរទេសចូលរួមនោះទេ៕
អត្ថបទថ្មី
;