លក្ខណៈ ៥យ៉ាងនៃការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ
- 2020-06-02 06:07:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈ ៥យ៉ាងនៃការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីបានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លទ្ធផលនៃការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្រេចបាន ៤១%នៃគម្រោង ដែលតាមផែនការនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ខាងមុខ។
សូមរំលឹកថា ស្ពានអាកាស និងផ្លូវក្រោមដីនេះ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។ គម្រោងតម្លៃប្រមាណ២២លានដុល្លារនេះ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣០ខែ។
លក្ខណៈចំនួន ៥ នៃគម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរចោមចៅ ដូចខាងក្រោម៖
១- ស្ពានអាកាសទី ១ ៖
-ជាស្ពានអាកាសមេតភ្ជាប់ចរាចរណ៍ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ ៣ មានប្រវែង សរុប ៤០៨ម៉ែត្រ ទទឹង ១៥,៨ម៉ែត្រ ដែលមានចរាចរចំនួន ២គន្លងទៅ និង ២គន្លងមក
-ជម្រាលស្ពាន ៤,៥ម៉ែត្រ
-កម្ពស់សុវត្ថិភាពអតិបរមា ដែលអាចចរាចរក្រោមស្ពានបាន ៥,៥ម៉ែត្រ
២- ស្ពានអាកាសទី ២ ៖
-បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរណ៍ពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅផ្លូវវេងស្រេង
-សម្រាប់ចរាចរណ៍ឯកទិស ដែលមានចំនួន ១គន្លងរថយន្ត និង ១គន្លងទោចក្រយានយន្ត
-មានប្រវែងសរុប ២០២ម៉ែត្រ ក្នុងនោះ ស្ពានអាកាស ប្រវែង ៤០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ
-ទទឹងស្ពាន ៥,២៥ម៉ែត្រ
៣- ស្ពានអាកាសទី ៣ ៖
-ជាស្ពានកោងបត់ឆ្វេង តភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ ក្នុងនោះ ស្ពានអាកាសប្រវែង ៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង ១១៨ ម៉ែត្រ និងផ្លូវលើដីប្រវែង ២៨ ម៉ែត្រ
-ទទឹងស្ពាន ៥,២៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានចំនួន ១គន្លងរថយន្ត និង១គន្លងទោចក្រយានយន្ត ។
៤- ផ្លូវក្រោមដី៖
-ជាផ្លូវតភ្ជាប់ចរាចរ ពីផ្លូវជាតិលេខ ៤ ទៅមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានចំនួន ២គន្លងរថយន្ត និង ១គន្លងទោចក្រយានយន្ត ។
៥- ផ្លូវអ៊ុតកៅស៊ូ៖
-ផ្លូវកោង តភ្ជាប់ចរាចរណ៍ពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ ៤ មានប្រវែងសរុប ១៣០ ម៉ែត្រ ក្នុងនោះ ផ្លូវក្រោមដី ប្រវែង ១៣ ម៉ែត្រ និងផ្លូវលើដី ប្រវែង ១១៧ ម៉ែត្រ មានទទឹងផ្លូវ ៨,៥ ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានចំនួន ២គន្លងរថយន្ត និង ១គន្លងទោចក្រយានយន្ត ។
-ផ្លូវលើផ្ទៃដី ៖ ជាផ្លូវមេ តភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង ៨,៥ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានចំនួន ២គន្លងរថយន្ត និង ១គន្លងទោចក្រយានយន្ត ។
-ល្បឿនសុវត្ថិភាព ៤០ គីឡូម៉ែត្រ ក្នុង១ម៉ោង សម្រាប់ផ្លូវទទឹង ៨,៥ ម៉ែត្រ
-ល្បឿនសុវត្ថិភាព ២៥ គីឡូម៉ែត្រ ក្នុង១ម៉ោង សម្រាប់ផ្លូវទទឹង ៥,២៥ម៉ែត្រ និងទទឹង ៥,៥ម៉ែត្រ
-អាយុកាលប្រើប្រាស់ ១០០ ឆ្នាំ
-មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ
-រៀបចំបណ្ដាញលូជុំវិញបរិវេណស្ពានអាកាស និងអាង ស្តុកទឹកក្រោមដី ព្រមទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិ
-ដាក់ស្លាកសញ្ញាចរាចរណ៍ និងលាបគំនូសចរាចរណ៍៕