កងទ័ពមួកខៀវកម្ពុជានៅម៉ាលី ឆ្លងកូវីដ១៩ ឡើងដល់ ១០នាក់ហើយ

  • 2020-06-02 08:08:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ពមួកខៀវកម្ពុជា នៅប្រទេសម៉ាលី បាន​ឆ្លងជំងឺកូវីដ១៩ ដល់ចំនួន ១០នាក់ហើយ បន្ទាប់ពីរកឃើញ​អ្នកឆ្លង ៤នាក់បន្ថែមទៀត។ នេះបើតាមការបញ្ជាក់​របស់​លោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និង គ្រាប់មិនទាន់ផ្ទុះ ទៅកាន់ BTV នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២០។

លោកបាន​ឱ្យដឹងថា កង​កម្លាំង​ដែល​បំពេញបេសកកម្ម​នៅម៉ាលី ដែលឆ្លងជំងឺ គឺស្ថិតនៅ​តំបន់​គី​ដាល់ ហ្គាវ និងជូវិនទុស។ តំបន់ទាំង៣ ស្ថិតក្នុងចំណោម ៥ ដែលកងទ័ពមួកខៀវកម្ពុជា ប្រមាណជិត ៣០០នាក់ កំពុងឈរជើង។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែឧសភា កងទ័ពមួកខៀវកម្ពុជាម្នាក់នៅប្រទេសម៉ាលី គឺលោកឧត្តមសេនីយ៍ទោ ស សាវី បាន​ទទួលមរណភាព​ដោយសារជំងឺ​កូវីដ១៩៕

ប្រភព៖ BTV

អត្ថបទថ្មី
;