អភិបាលខេត្តកំពត ណែនាំឱ្យវាស់វែងកំណត់ទីតាំងកោះទាំង៣ឲ្យបានច្បាស់លាស់

  • 2020-06-02 08:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីការធ្វើបច្ចុប្បន្នភាពសន្តិសុខលម្ហសមុទ្រ ដើម្បីផ្ទៀងផ្ទាត់ចំនួនកោះ ថ្មប៉ប្រះទឹក និងថ្មដុះ ក្នុងភូមិសាស្រ្តខេត្តកំពត និងបានស្នេីសុំឲ្យអាជ្ញាធរ​ និងមន្ទីរអង្គភាពពាក់ព័ន្ធចុះធ្វេីការវាស់វែង​ កំណត់ទីតាំងឲ្យបានច្បាស់លាស់​ នៃកោះទាំង ៣ដេីម្បីងាយស្រួលក្នុងការគ្រប់គ្រង។ កិច្ចប្រជុំនេះ ធ្វើឡើង​នៅ​ថ្ងៃ​ទី ២ ខែមិថុនា ឆ្នាំ២០២០។

តាមរបាយការណ៍​ និងបទបង្ហាញរបស់លោក​ ដាញ់​ សារី​ ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់​ និងសុរិយោដីខេត្ត​ បានឲ្យដឹងថា ខេត្តកំពតពិតជាមានកោះចំនួន ៣ពិតមែន​ តាមការស្រាវជ្រាវរាប់​ចំនួន​កោះ​ ថ្មដុះ​ និងថ្មប៉ប្រ៉ះទឹក​ ក្នុងភូមិសាស្រ្តខេត្តកំពត​ នៃកិច្ចសហការណ៍រវាងក្រុមការងារបច្ចេក​ទេស​ របស់គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រជាមួយអាជ្ញាធរខេត្តកំពត​ ដែលក្នុង​នោះ​កោះ​សេះ​ និងកោះគី​ ស្ថិតនៅក្នុងភូមិត្រពាំងរពៅ​ ឃុំព្រែកត្នោត​ ស្រុកទឹកឈូខេត្តកំពត​ មានចំងាយ​ប្រហែល​ ២២គីឡូម៉ែត្រ​ ពីព្រំប្រទល់ឆ្នេរត្រពាំងរពៅ​ ជាប់ព្រំប្រទល់ខេត្តព្រះសីហនុ​ និង​កោះ​ត្រ​ង៉ោល ស្ថិតនៅក្នុងក្រុងកំពត​ មានចំងាយប្រហែល​ ៨គីឡូម៉ែត្រ​ពីឆ្នេរសង្កាត់ត្រេីយកោះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

អត្ថបទថ្មី
;