កូនស្រី George Floyd ដែលមានអាយុត្រឹម ៦ឆ្នាំ ចង់ឱ្យមនុស្សលើពិភពលោកដឹងរឿងមួយ
- 2020-06-04 02:19:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រី George Floyd ដែលមានអាយុត្រឹម ៦ឆ្នាំ ចង់ឱ្យមនុស្សលើពិភពលោកដឹងរឿងមួយ
ចន្លោះមិនឃើញ
កុមារី Gianna Floyd អាយុ ៦ឆ្នាំ ដែលត្រូវជាកូនស្រីរបស់ George Floyd បាននិយាយថា នាងចង់ឱ្យមនុស្សទាំងអស់លើពិភពលោកដឹងថា នាងនឹកឪពុករបស់នាងខ្លាំងណាស់។ នាងនិយាយបែបនេះ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងកម្មវិធី «Good Morning America» កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។
ក្នុងកិច្ចសម្ភាសន៍នេះ ក៏មានការចូលរួមពីម្តាយរបស់ Gianna Floyd ផងដែរគឺអ្នកស្រី Roxie Washington ដែលជាភរិយារបស់ George Floyd។
អ្នកស្រីបាននិយាយថា ប្រសិនបើអ្នកសួរ Gianna Floyd ថាឪពុកនាងជាមនុស្សដូចម្តេច? នាងនឹងឆ្លើយថា គាត់ជាមនុស្សដែលចូលចិត្តលេង និងធ្វើឱ្យនាងសប្បាយ។ «នាង (Gianna) មិនមានអ្នកផ្សេងលេងជាមួយនាងឡើយ ព្រោះតែឪពុកនាងតែងតែលេងជាមួយនាងពេញមួយថ្ងៃ។ ពួកគេទាំង២ ពិតជាសប្បាយណាស់»។
អ្នកស្រី Roxie Washington បានបញ្ជាក់ថា George Floyd បានផ្តល់នូវអ្វីៗទាំងអស់សម្រាប់កូនស្រីរបស់គាត់ ពោលគឺគាត់ចង់ឱ្យកូនស្រីមានអ្វីៗទាំងអស់។
អ្នកស្រីបន្តថា George Floyd បានទៅក្រុង Minneapolis ដើម្បីរកការងារធ្វើល្អជាងមុន ហើយគាត់នឹងត្រឡប់មក (ក្រុង Houstonរដ្ឋ Texas) វិញដើម្បីមកយកអ្នកស្រីនិងកូន។
សូមជម្រាបថា អ្នកស្រី Roxi Washington និងកូន បានបង្ហាញខ្លួនជាលើកដំបូងក្នុងសន្និសីទកាសែតមួយនៅក្រុង Minneapolisកាលពីថ្ងៃអង្គារ។ អ្នកស្រីថ្លែងថា អ្នកស្រីមកទីនេះគឺដើម្បីរកយុត្តិធម៌ជូនប្តីអ្នកស្រី៕
ចុចអាន៖ ពេលលឺប្អូនប្រុសរបស់ George Floyd និយាយជាលើកដំបូង អ្នកធ្វើបាតុកម្មអាចនឹងកកឈាម